ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះអគ្គីកំពុងឆាបឆេះព្រះរាជដំណាក់ នៅខេត្តសៀមរាប

31

 

សៀមរាប ៖ ព្រះអគ្គីកំពុងឆាបឆេះព្រះរាជដំណាក់ ដែលបានបង្កឲ្យការភ្ញាក់ផ្អើលនៅវេលាម៉ោង២២និង៣៥នាទីយប់ ថ្ងៃអាទិត្យ ទី១២ ខែមីនា ឆ្នាំ២០២៣ស្ថិតនៅសង្កាត់ថ្វាយដង្គំ ក្រុងសៀមរាប។ ខណៈនេះ សមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ កំពុងតែអន្តរាគមន៍លើហេតុការណ៍នេះ។ តែទោះយ៉ាងណាសមត្ថកិច្ចជំនាញមិនបញ្ជាក់ពីមូលហេតុនៃឆេះព្រះរាជដំណាក់ នៅខេត្តសៀមរាបនោះទេ។

អភិបាលខេត្តសៀមរាប លោកទៀ សីហា បានបញ្ជាក់តាមបណ្ដាញហ្វេសប៊ុកនៅមុននេះបន្តិចថា យើងពិតជាសោកស្តាយ ចំពោះអគ្គីភ័យ ដែលបានឆាបឆេះអគារមួយ នៃព្រះរាជដំណាក់សៀមរាប ដែលជាកន្លែងជាទីសក្ការដ៏ខ្ពង់ខ្ពស់បំផុត កាលពីម៉ោង ១០:០៥នាទីយប់ ស្ថានភាពពេលនេះកម្លាំងសមត្ថកិច្ចបានជួយអន្តរាគមន៍ភ្លាមៗ រហូតគ្រប់គ្រងបានទាំងស្រុង។
លោក ទៀ សីហា បន្តថា សូមថ្លែងអំណរគុណកងកម្លាំងដែលបានអន្តរាគមន៍ យ៉ាងទាន់ពេលវេលា និងសូមអរគុណបងប្អូនប្រជាពលរដ្ឋ ដែលបានបារម្ភពីឧប្បត្តិហេតុនេះ។ សូមបញ្ជាក់ថាអគ្គីភ័យនេះកើតឡើង នៅយប់ថ្ងៃទី ១២ ខែមីនាឆ្នាំ ២០២៣ ក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ ករណីនេះត្រូវបានរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងបានជួយបាញ់ទឹកពន្លត់ ហើយបានរលត់ទៅវិញទាំងស្រុងហើយ ម៉ោងប្រម៉ាណជាង ១២ យប់ ឈានចូលថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៣។ ជាមួយគ្នានេះដែរ លោក ទៀ សីហា អភិបាលខេត្តសៀមរាប ដឹកនាំមន្ត្រីចុះបញ្ជាផ្ទាល់ដើម្បីប្រតិបត្តិការជួយពន្លត់អគ្គិភ័យនេះផងដែរ៕


អត្ថបទដែលជាប់ទាក់ទង