ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆេះរថយន្ត អស់ ៣គ្រឿងនៅ យានដ្ឋានជួសជុលរថយន្ត ហ្គោល ធិច

75

ភ្នំពេញ ៖ មានករណីអគ្គីភ័យឆេះរថយន្ត អស់ ៣គ្រឿងនៅ យានដ្ឋានជួសជុលរថយន្ត ហ្គោល ធិច (Gold Tech)ក្នុងខណ្ឌទួលគោក។

នៅវេលាម៉ោង ០២:៥០ នាទីទៀបភ្លឺ ថ្ងៃអង្គារ ៨រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ មានករណីអគ្គីភ័យមួយកន្លែងបានកើតឡើងនៅចំណុចយានដ្ឋានជួសជុលរថយន្ត ហ្គោល ធិច (Gold Tech) ដីឡូលេខ៣៨ ផ្លូវ៦០៨ ក្រុមទី៤៣ ភូមិ៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
– ម្ចាស់ទីតាំងឈ្មោះ គិត ចិន្តា ភេទ ប្រុស អាយុ ៤១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ម្ចាស់យាន្តដ្ឋានជួសជុលរថយន្ត ។
ប្រភេទសំណង់: ថ្មបេតុងប្រក់ស័ង្កសីទំហំ ១៥ X ៣០ ម៉ែត្រ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។
+ ខូចខាតសម្ភារៈរួមមាន៖
– ឆេះខូចខាតរថយន្ត Toyota Pruise ០៥ ពណ៏មាស ចំនួន ០១ គ្រឿង
– ឆេះរថយន្តម៉ាក Ford Transit ពណ៏ស ចំនួន ០១ គ្រឿង
– ឆេះម៉ូតូម៉ាក Honda wave ចំនួន ០១ គ្រឿង
– ប្រេងម៉ាស៊ីន Castrol ចំនួន ៣០ កេស ។
– ស្លាប់មនុស្ស : គ្មាន ។
– របួសមនុស្ស: គ្មាន ។
កងកម្លាំងបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យចំនួន ១២ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ១៥ រថយន្ត ស្មើរនឹង ៦០ ម៉ែត្រគូប ។
+ រថយន្តជំនួយអន្តរាគមន៍:
– រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ រថយន្ត ស្មើរនឹង ០៦ ម៉ែត្រគូប ៕

អត្ថបទដែលជាប់ទាក់ទង