ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចោរប្លន់ម៉ូតូម្នាក់ប្លន់បានហើយរត់មិនរួចត្រូវប៉ូលិសខណ្ឌឫស្សីកែវឃាត់ខ្លួន

151


ភ្នំពេញៈកាលពីយប់ថ្ងៃទី៩ ជិតឈានចូលថ្ងៃទី១០ ខែតុលាឆ្នាំ២០១៨នេះ កម្លាំងសមត្ថកិច្ចប៉ូលិសខណ្ឌ និងប៉ូលិសប៉ុស្តិបានធ្វើការឃាត់ខ្លួន បានជនសង្ស័យម្នាក់ទៀតឈ្មោះស៊ូ ភា ភេទប្រុស អាយុុ២១ឆ្នាំ មានទីលំនៅផ្ទះលេខ៥ ផ្លូវជាតិលេខ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១(មានសារធាតុញៀន) ឃាត់នៅចំនុចផ្លូវជាតិលេខ៥ ភូមិផ្សារទូចសង្កាត់ទួលសង្កែទី១។ក្រោយឃាត់ខ្លួនរឹបអូសបានសម្ភារះដកហូត បានម៉ូតូមួយគ្រឿងម៉ាកC១២៥ពណ៌ខ្មៅ ពាក់ស្លាកលេខក.ណ1J3107។

ករណីនេះលោកគល់ យី អធិការប៉ូលិសខណ្ឌឫស្សីកែវ បានរាយការណ៍ប្រាប់ គេហទំព័រភ្នំពេញរីផតធ័រ នារសៀលថ្ងៃទី១០ខែតុលាឆ្នាំ២០១៨នេះ ដោយស្តីពីការចុះបង្ក្រាបជាក់ស្តែង ករណីលួចមានស្ថានទំងន់ទោស (ប្រើដាវគំរាមយកម៉ូតូScopy របស់ជនរងគ្រោះ) កាលពីថ្ងៃទី២៤ខែ៩ឆ្នាំ២០១៨ម៉ោង២”៣០នាទីអធ្រាត្រ នៅចំនុចផ្លូវលំ ភូមិសាមគ្គីសង្កាត់ឬស្សីកែវ មានករណីប្រើដាវគំរាមយកម៉ូតូScopyមួយគ្រឿង។
លោកអធិការប៉ូលិសខណ្ឌឫស្សីកែវបានអោយដឹងថា ជនរងគ្រោះឈ្មោះសុខ សំបូរភេទប្រុសអាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះលេខ៤៦ផ្លូវ១០៧ សង្កាត់អូឬស្សីទី១ មុខរបរធ្វើការក្រុមហ៊ុនលក់គ្រឿជ័រ។
លោកអធិការបន្តទៀតថា នៅពេលកើតហេតុសម្ថកិច្ចយើង បានឃាត់ខ្លួនជនសង្ស័យ ម្នាក់ឈ្មោះជេម សីហាក់ភេទប្រុសអាយុ១៨ឆ្នាំ និងដកហូតសំភារះ ដកហូតរួមមាន
១/ម៉ូតូរបស់ជនរងគ្រោះ ម៉ាកScopyពណ៌សពាក់ស្លាកលេខ ភព 1GT6235 បានត្រូវប្រគល់ជូនជនរងគ្រោះ។
២/ម៉ូតូជនសង្ស័យម៉ាក ស៊ុយសុីគីនិចពណ៌សខៀវ ពាក់ស្លាកលេខភព 1Gy1802។
៣/ដាវកែឆ្នៃ២ដើម ។ ចំពោះជនសង្ស័យខាងលើនេះ កម្លាំងសមត្ថកិច្ចប៉ូលិសខណ្ឌឫស្សីកែវ បានកសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការ ដើម្បីវិនិច័យទោសតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង