ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វិភាគ​៖ សម រង្ស៊ី ជា​គូប្រជែង​តែមួយគត់ របស់​សម្តេច​តេ​ជោ ហ៊ុន សែន​!

279



​ភ្នំពេញ​៖ លទ្ធផល​បោះឆ្នោត កាលពី​ខែកក្កដា ឆ្នាំ​២០១៨ បង្ហាញថា ១៩​គណបក្ស រាប់ទាំង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​របស់លោក​ម៉ម​សូណង់ដូ គណបក្ស​សម្ព័ន្ធ​របស់​លោក​ខឹម​វាសនា ក៏ដូចជា​គណបក្ស​រប​ស់​ក្រុម​បណ្ឌិត មកពី​អង្គការ​សង្គម​ស៊ីវិល ជាដើម គឺ​មិនមែនជា​គូប្រជែង​ដែលមាន​គីឡូ​ប្រ​ដាំ​ប្រស​ង​គ្នា ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នោះទេ​។ ពោលគឺ​គណបក្ស​ទាំង ១៩​នោះ មិនអាច​ដណ្តើមបាន​ពី​គណបក្ស​ប្រជាជន​កម្ពុជា សូម្បី​តែមួយ​អាសនៈ​នៅ​រដ្ឋសភា​ឡើយ​។​

សូមផ្ដាំទៅអ្នកធ្វើនយោបាយទាំងអស់គួររៀនតាមការធ្វើ​នយោបាយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន គឺ​មិន​គុំ​គួ​ន សងសឹក​នោះឡើយ​។គួរកុំរៀនតាមសម រង្សី មិនជោគជ័យឡើយ។

​ ក្រោះបោះឆ្នោតផ្ទុយទៅវិញ ទាំង​សម្តេច​តេ​ជោ ហ៊ុន សែន ទាំង​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ទាំង​ក្រុមមន្ត្រី​ជំនាញ​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​តាមដាន និង​ប្រតិកម្ម​ជាប្រចាំ​លើ​ការលើកឡើង​របស់លោក​សមរង្ស៊ី ពី​ក្រៅប្រទេស បាន​រយៈ​ហ្វេ​ស​ប៊ុ​ក ឬក៏​វិទ្យុ​អាស៊ីសេរី ជាដើម​។​

​សម្រាប់​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​វេទិកាសាធារណៈ​ជាច្រើន សម្តេច​តែងតែ​លើកឡើង ដោយ​ប្រតិកម្ម​ខ្លាំងៗ ដោយ​មិន​ចេញ​ឈ្មោះ តែ​គេ​ដឹងថា សម្តេច​និយាយ​ដល់​លោក​សមរង្ស៊ី ដែល​កំពុង​រស់នៅ​ក្រៅប្រទេស ដើម្បី​គេចចេញ​ពី​ការជាប់​ទោស​នៅ​កម្ពុជា​។​

​រីឯ​អ្នកនាំពាក្យ​លោក ​សុខ​ ឥសាន​វិញ ក៏​ឃ្លាំមើល​ជាប់​ជាប្រចាំ​លើ​សកម្មភាព និង​ការលើកឡើង​របស់លោក​សមរង្ស៊ី តាម​ហ្វេ​ស​ប៊ុ​ក ឬក៏​តាម​វិទ្យុ​អាស៊ីសេរី ជាដើម​។ រៀងរាល់​ព្រឹក លោក​សុខ​ឥសាន តែងតែមាន​សរសេរ​ជា​គំនិត​ទស្សនៈ​របស់លោក ចំពោះ​លោក​ សម រង្ស៊ី ហើយ​បាន​បង្ហោះ​ចែកចាយ​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ជាប្រចាំ​ថ្ងៃ​។​

​ដូចគ្នានេះដែរ ក្រុមយុវជន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ច្រើន​ក្រុម ក៏បាន​តាមដាន​សកម្ម​ភាព​របស់លោក ​សម រ​ង្ស៊ី តាម​ហ្វេ​ស​ប៊ុ​ក ហើយ​ក្រុមយុវជន​ទាំងនោះ បានចេញ​ប្រតិកម្ម​ភ្លាមៗ ទៅនឹង​ការលើកឡើង របៀប​រិះគន់​របស់លោក​ សម រ​ង្ស៊ី មកលើ​រាជរដ្ឋាភិបាល​កម្ពុជា និង​គណបក្ស​ប្រជាជន​កម្ពុជា ក៏ដូចជា សម្តេច​តេ​ជោ ហ៊ុន សែន ជាដើម​។​

​រីឯ​លោក ​កឹម​ សុខា​វិញ​! លោក​កឹម​សុខា ជា​អ្នកនយោបាយ​តាំងពី​ឆ្នាំ​១៩៩៣ ហើយ​ក្រោយមក នៅ​អំឡុង​ឆ្នាំ​២០០២ លោក​បាន​ចេញពី​ជីវិត​អ្នកនយោបាយ ទៅ​បើក​អង្គការ​សង្គម​ស៊ីវិល ផ្នែក​សិទ្ធិមនុស្ស ហើយ​រហូតដល់​ឆ្នាំ​២០០៧ ទើប​លោក​កឹម​សុខា ចេញពី​អង្គការសិទ្ធិមនុស្ស ទៅធ្វើ​នយោបាយ​ឡើងវិញ ដោយ​បើក​គណបក្ស​មួយ ឈ្មោះថា គណបក្ស​សិទ្ធិមនុស្ស​។​

​នៅពេល​លោក​ សម រង្ស៊ី រត់ចោលស្រុក កាលពី​អំឡុង​ខែសីហា ឆ្នាំ​២០១៦ លោក​កឹម​សុខា បាន​បន្ត​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ក្រោយមក ក៏​ឡើង​ធ្វើជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ជំនួស​លោក​សម រង្ស៊ី នៅ​មុនពេល​ចាប់ខ្លួន ពីបទ​ក្បត់ជាតិ​។ កាលពី​យប់​ថ្ងៃទី​០២ ចូល​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៧ លោក​កឹម​សុខា ត្រូវបាន​ចាប់ឃុំខ្លួន ហើយ​ភ្លាមៗ តុលាការ​បាន​ចោទប្រកាន់ និង​បញ្ជូន​លោក​កឹម​សុខា ទៅ​ឃុំឃាំង​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ ជាប់​ព្រំដែន​វៀតណាម​។​

​រហូតដល់​យប់​ថ្ងៃទី​៩ ឈានចូល​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ លោក​កឹម​សុខា ត្រូវបាន​គេ​ដោះលែង​ពី​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង យកមក​ឃុំខ្លួន​នៅក្នុង​ផ្ទះ​របស់លោក ស្ថិតក្នុង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ លោក​កឹម​សុខា បាន​នៅក្រៅ​ពន្ធនាគារ ដោ​យមក​សម្រាក​នៅផ្ទះ គឺ​នៅពេល​ឈឺ​ស្កាត់ ឬក៏​ដោយ​ប្រការ​ណាមួយ គឺ​ពិតជា​ប្រសើរ​ជាង​នៅក្នុង​គុក​។

​ម្យ៉ាងទៀត ក្រោយពេល​លោក​កឹម​សុខា ចេញពី​ពន្ធនាគារ គឺ​ស្ថាន​គា​រណ៍​នយោបាយ​នៅ​ប្រទេស​កម្ពុជា កាន់តែ​ប្រសើរ​។ នៅក្នុង​ផ្ទះ បាន​ជួបជុំ​ក្រុមគ្រួសារ ពិសេស​ម្តាយ​ចាស់ជរា ហើយ​អាច​ហូបចុក​បាន​ឆ្ងាញ់ សម្រាន្ត​បាន​លក់​ស្រួល​ជាង​នៅក្នុង​គុក ហើយ​ពិសេស​នៅពេល​ឈឺ គឺមាន​ពេទ្យ​ព្យាបាល​គ្រប់គ្រាន់​។​

​យ៉ាងណាក៏ដោយ ការធ្វើ​នយោបាយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន គឺ​មិន​គុំ​គួ​ន សងសឹក​នោះឡើយ​។ ករណីនេះ បើសិនជា​សម្តេច​តេ​ជោ ហ៊ុន សែន ធ្វើ​នយោបាយ​ដោយ​គុំ​គួ​ន​សងសឹក​នោះ ម្លេះ​សម​អតីត​មេដឹកនាំ​ខ្មែរក្រហម ជាច្រើន​នាក់ ដូចជា អ៊ី​ឈាន ជាដើម មិន​អាចមក​រួមរស់​ជាមួយ​សម្តេច ហើយ​បន្ត​ចូលរួម​អភិវឌ្ឍ និង​ថែរក្សា​សន្តិភាព នៅ​កម្ពុជា ដូច​ពេល​សព្វថ្ងៃ បានឡើយ​។​

​មួយវិញទៀត សមរង្ស៊ី គឺ​មិន​ដូច​កឹម​សុខា​នោះទេ​។ សមរង្ស៊ី ចូលចិត្ត​ធ្វើ​នយោបាយ​គុំ​គួ​ន សងសឹក ដូច​លោក​ធ្លាប់​ពោល​កន្លងមក “​មាន​ស៊ី អត់​សែន​” “​មាន​សែន អត់​ស៊ី​” ជាដើម​។ តែ​ការលើកឡើង​របស់លោក​សមរង្ស៊ី នៅពេលនេះ បាន​ក្លាយជា​ការពិតហើយ គឺ​លោក​សមរង្ស៊ី មិនអាច​វិលត្រឡប់ ចូលក្នុង​មាតុប្រទេស​វិញ​បានឡើយ​។ លោក​សមរង្ស៊ី ត្រូវបាន​តុលាការ កាត់ទោស ដាក់​ជា​ទណ្ឌិត រត់ចោល​គុក​។​

​អីចឹង​ទេ អ្នកចេះ គួរតែ​រត់តាម​សភាពការណ៍​នយោបាយ រីឯ​អ្នកដឹកនាំ ក៏ត្រូវ​ហ៊ាន​សម្រេចចិត្ត ហើយ​រួមរស់​ជាមួយគ្នា ដើម្បី​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​យើង ព្រមទាំង​រក្សា​សន្តិភាព សម្រាប់​ប្រជាជាតិ​កម្ពុជា​ទាំងមូល និង​សម្រាប់​រាប់រយ​ពាន់​ឆ្នាំ​តទៅទៀត​៕

អត្ថបទដែលជាប់ទាក់ទង