ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌព្រែកព្នៅ ជួបសំណេះសំណាល ជាមួយកម្លាំងប្រជាការពារខណ្ឌ៥០រូបនិងផ្ដល់អំណោយដល់ពួកគាត់ និង បន្តដឹកទឺកស្អាតចែកជូនប្រជាពលរដ្ឋប្រើប្រាស់នារដូវក្ដៅ

94

ភ្នំពេញ៖នៅសាលាខណ្ឌព្រែកព្នៅនៃរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី23ខែមិនាឆ្នាំ2023នេះលោកធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ និង ជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅបានជួបសំណេះសំណាលជាមួយកងកម្លាំងប្រជាការពារខណ្ឌព្រែកព្នៅ ប្រមាណ៥០រូបនាឱកាសមុនពិធីបុណ្យចូលឆ្នាំថ្មីដែលជាបុណ្យប្រពៃណីខ្មែរយើងផងដែរ។
លោកអភិបាលខណ្ឌព្រែកព្នៅធឹម សំអាន បានមានមតិលើកឡើងលើកឡើងយ៉ាងក្បោះក្បាយក្នុងពិធីជួបសំណេះសំណាលជាមួយកូនចៅក្រោមឱវាទដែលជាកម្លាំងប្រជាការពារខណ្ឌដោយបានផ្ដល់នូវអំណោយជាគ្រឿងបរិភោគដល់កម្លាំងប្រជាការពារខណ្ឌទាំង50រូបផងដែរ។
​ មានមតិសំណេះសំណាលជាមួយកម្លាំងប្រជាការពារខណ្ឌនាពេលនោះលោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅនៃរាជធានីភ្នំពេញបានស្នើរដល់កម្លាំងប្រជាការពារខណ្ឌទាំងអស់អោយបង្កើនការយកចិត្តទុក្ខដាក់ខ្ពស់បន្ថែមទៀតនាឱកាសពិធីបុណ្យចូលឆ្នាំថ្មីនាពេលឆាប់ៗខាងមុខនេះដោយចេញល្បាតពួនស្ទាក់នៅគ្រប់ច្រកល្ហកនិងរៀបចំធ្វើសណ្ដាប់ធ្នាប់អោយមានរបៀបរៀបរយល្អប្រសើរតាមដងផ្លូវនានានិងទីវត្តអារ៉ាមនានាខណៈពេលបងប្អូនប្រជាពលរដ្ឋគាត់នាំគ្នាទៅធ្វើបុណ្យទាននៅតាមទីវត្តអារ៉ាមក្នុងមូលដ្ឋាខណ្ឌព្រែកព្នៅនៃរាជធានីភ្នំពេញនាពេលបុណ្យចូលឆ្នាំថ្មីនៅពេលខាងមុខនេះ«2023»។
ជាមួយគ្នានោះដែរលោកអភិបាលខណ្ឌព្រែកព្នៅធឹម សំអាន ដោយមានមតិស្នើរដល់កម្លាំងសមត្ថកិច្ចទាំងអស់នៃគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅនៃរាជធានីភ្នំពេញដោយបង្កើនការចេញល្បាតទ្វេរដងដោយរក្សាការពារនូវសន្តិសុខ សុវត្ថិភាពក្នុងមូលដ្ឋានអោយបានល្អប្រសើរខណៈពេលបងប្អូនប្រជាពលរដ្ឋមួយចំនួនពួកគាត់ចាក់សោផ្ទះឬលំនៅស្ថានរួចចេញទៅដើរលេងកម្សាន្តនៅឯស្រុកកំណើតតាមភូមិ .ឃុំ .ស្រុក .ខេត្តរៀងៗខ្លួននាឱកាសបុណ្យចូលឆ្នាំថ្មីនៅឆ្នាំនេះ2023។
ក្នងថ្ងៃខែឆ្នាំដដែលនេះដែរលោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ បានបន្តដឹកនាំកម្លាំងដឹកទឹកស្អាតតាមរថយន្តចុះចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលខ្វះខាតទឹកប្រើប្រាស់នៅសង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ នៃរាជធានីភ្នំពេញនារដូវក្ដៅនេះ៕

អត្ថបទដែលជាប់ទាក់ទង