ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរដាក់កម្លាំងសមត្ថកិច្ចនៅ គោលដៅរក្សសន្តិសុខ និងពួកស្ទាក់ក្នុងមូលដ្ឋានខណ្អចំការមន អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំ២០២៣ ខាងមុខ

49

 

ភ្នំពេញ៖នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣រដ្ឋបាលខណ្ឌចំការមន បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន ក្រោមអធិបតីភាពលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ មានការអញ្ជើញចូលរួមពីលោក-លោកស្រីអភិបាលរងខណ្ឌ, លោក-លោកស្រីនាយក-នាយករងរដ្ឋបាលខណ្ឌ, លោកអធិការ-លោកអធិការរងនគរបាលខណ្ឌ, លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ, លោកប្រធានក្រុមយោធាភូមិភាគពិសេសប្រចាំខណ្ឌ, លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យ/អង្គភាពចំណុះរដ្ឋបាលខណ្ឌទាំង១២, លោកចៅសង្កាត់ទាំង០៥, លោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង០៥, លោកប្រធានផ្សារទាំង០២, តំណាងទីក្រុងកោះពេជ្រ និងមន្ត្រីពាក់ព័ន្ធ។

លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមនលើកឡើងថា៖កិច្ចប្រជុំខាងលើផ្ដោតលើកសរងារសំខាន់ដូចខាងក្រោម៖
១-ការត្រៀមរៀបចំអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំ២០២៣ ខាងមុខ នៅក្នុងមូលដ្ឋានខណ្ឌ និងសហការរៀបចំ ”សង្ក្រានវត្តភ្នំ” នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ដ្រវត្តភ្នំ
២-ការរៀបចំតុបតែងភ្លេីងលំអនៅតាមមហាវិថីធំ ៗ និងផ្លូវមួយចំនួននៅក្នុងមូលដ្ឋាខណ្ឌ
៣-ការដាក់កម្លាំងនៅគោលដៅពួកស្ទាក់ចាបើជនល្មើសក្នុងមូលដ្ឋានខណ្ឌ៤-បញ្ហាផ្សេងៗ៕

អត្ថបទដែលជាប់ទាក់ទង