ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកអភិបាលខណ្ឌព្រែកព្នៅ ចុះសួរសុខទុក្ខដល់លំនៅស្ថាន

50

 

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី24ខែមិនាឆ្នាំ2023នេះ លោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ នៃរាជធានីភ្នំពេញ និង សហការី ព្រមទាំងមន្រ្តីក្រោមឱវាទនៃ រដ្ឋបាលខណ្ឌព្រែកព្នៅ បានចុះសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋពោលគឺលោកតា . លោកយាយ .អុំ .ពូ.មីងនៅតាមខ្នងផ្ទះឬលំនៅស្ថាននិមួយៗក្នុងមូលដ្ឋានភូមិកន្លែងគល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ នៃរាជធានីភ្នំពេញដើម្បីបង្កើននូវភាពកក់ក្ដៅអោយកាន់ តែស្និតស្នាលរវាងថ្នាក់ដឹកនាំខណ្ឌព្រែកព្នៅ គ្រប់លំដាប់ថ្នាក់និងផ្ដល់នូវអំណោយជាគ្រឿង បរិភោគ.ភេសជ្ជៈ និង ថវិកា។

លោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅបានលើកឡើង ដោយសូមអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ ថែទាំសុខភាពអោយបានល្អប្រសើរពោលគឺហូបស្អាត រស់នៅស្អាតហើយពិសេសសូមអោយអាណាព្យាបាល គ្រប់រូបមើលថែទាំកូនចៅតូចៗកុំអោយ ដើរលេងហាលក្ដៅព្រោះពេលនេះជារដូវក្ដៅ គឺដើម្បីសុវត្ថិភាពពួកគេផងដែរ។

ជាមួយគ្នានោះបងប្អូនប្រជាពលរដ្ឋ ដោយសូមគោរពថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់លោកអភិបាលខណ្ឌព្រែកព្នៅធឹម សំអាន និង សហការី ដែលជានិច្ចកាលតែងតែចុះមកសាកសួរសុខទុក្ខពួកគាត់នៅតាមខ្នងផ្ទះនិមួយៗតាមភូមិ សង្កាត់ជាហូហែតួយ៉ាងដូចនៅថ្ងៃនេះ ជាដើមនិងសូមជូនពរដល់លោកអភិបាលខណ្ឌព្រែកព្នៅធឹម សំអាន និង ក្រុមគ្រួសារព្រមទាំងថ្នាក់ដឹកនាំខណ្ឌ និងមន្រ្តីរាជការទាំងអស់នៃរដ្ឋបាលខណ្ឌព្រែកព្នៅ មានសុខភាពល្អនាឱកាសចូលឆ្នាំថ្មីនេះ ៕

អត្ថបទដែលជាប់ទាក់ទង