ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងគណៈកម្មការផ្សារអូរឫស្សី បានបន្ត យកចិត្តទុកដាក់រៀបចំសណ្ដាប់ធ្នាប់ និងសម្អាត បរិស្ថានអនាម័យ នៅបរិវេណផ្សារជាប្រចាំ ដើម្បីត្រៀមទទួលទេវតាចូលឆ្នាំខ្មែរថ្មីខាងមុខនេះ

95

ភ្នំពេញ៖ កម្លាំងសន្តិសុខសណ្ដាប់ធ្នាប់ផ្សារអូរឫស្សី បានបន្តយកចិត្តទុកដាក់ពីបញ្ហា បរិស្ថាន អនាម័យ សន្តិសុខសណ្ដាប់ធ្នាប់ជាប្រចាំដើម្បីរក្សាអនាម័យនិងសណ្ដាប់ធ្នាប់ ក្នុងបរិវេណផ្សារឲ្យបានល្អប្រសើរ។ ជាពិសេស បានបាញ់ទឹកលាងសំអាត ជាប្រចាំសប្តាហ៍ ដើម្បីមិនឲ្យមានក្លិនឆ្អេះឆ្អាប ស្អុយ ជូនដល់អតិថិជនចូលផ្សារក៏ដូចជាអាជីវករលក់ដូរក្នុងផ្សារផងដែរ។ ធ្វើយ៉ាងណាឲ្យមានសោភ័ណ្ឌភាព និងអនាម័យស្អាតល្អ។

លោក ឡយ សៀនអាន ប្រធានគណៈកម្មការផ្សារអូរឬស្សី បានឲ្យដឹងថ្ងៃទី២៤ មិនា ឆ្នាំ២០២៣នេះថា៖ ដោយមានការណែនាំពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ផ្សាររដ្ឋទាំង២៥ ក្នុងរាជធានីភ្នំពេញ ត្រូវតែមានបរិស្ថានអនាម័យស្អាត។ ដូច្នេះក្នុងនាមលោកជាប្រធានគណៈកម្មការផ្សារមួយក្នុងចំណោមផ្សាររដ្ឋ ទាំង២៥ លោកបានបញ្ជាក់ថា កម្លាំងសន្តិសុខសម្រាប់ធ្នាប់ផ្សារបានយកចិត្តទុកដាក់រៀបចំសណ្ដាប់ធ្នាប់ជាប្រចាំ និងបានយកថ្ងៃព្រហស្បតិ៍នៃសប្តាហ៍។ធ្វើការបាញ់ទឹកសាប៊ូ លាងសំអាត ក្នុងបរិវេណផ្សារ។
ប្រធានគណៈកម្មការផ្សារបានបន្ថែមទៀតថា លោកសូមការយោគយល់អធ្យាស្រ័យពីសំណាក់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៨២ មុខផ្សារអូឬស្សី ព្រោះផ្សារជាទីប្រជុំ និងទល់ មុខនោះមានអាហារដ្ឋានផងដែរ តែង តែមានការចតបន្តិចបន្តួចបង្ករការក កស្ទះតែ យ៉ាងណាកម្លាំងសន្តិសុខសណ្ដាប់ធ្នាប់ក៏បានចុះរៀបចំជាប្រចាំមិនឲ្យមានការកកស្ទះខ្លាំងនោះទេ។
ជាចុងក្រោយពលរដ្ឋដែលឧស្សាហ៍ធ្វើដំណើរឆ្លងកាត់ផ្លូវលេខ១៨២ មុខផ្សារអូឬស្សីបានអរគុណនិងសំណូមពរដល់អាជ្ញាធរខណ្ឌ៧មករា ក៏ដូចជា កម្លាំងសន្តិសុខសណ្ដាប់ធ្នាប់ផ្សារ បន្តចុះរៀបចំឲ្យបានល្អប្រ សើរជាងនេះបន្ថែមទៀតផងដែរ៕
សំរិត

អត្ថបទដែលជាប់ទាក់ទង