ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ ក្រុមហ៊ុន៤បានបរិច្ចាកថវិកាចំនួន ៨០ម៉ឺនដុល្លារសហរដ្ឋអាមេរិកជូនមូលនិធិតេជោ១២៥ នៃគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ព ឆ្នាំ១៩៧៨

47

ភ្នំពេញ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានទទួលថវិកាបរិច្ចាកចំនួន ៨០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ពីក្រុមហ៊ុនចំនួន ៤ ជូនមូលនិធិតេជោ១២៥ នៃគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ព ឆ្នាំ១៩៧ ៨ នាព្រឹក ថ្ងៃសុក្រ ៣កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣។

ពិធីប្រគល់ទទួលនោះ ក៏មានការចួលរួមពី លោកសេង ទៀង ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា, ក្នុងនោះរួមានសប្បុរសជន ៖
១.លោកជំទាវអ្នកឧកញ៉ា ជឹង សុភាព និង
អ្នកឧកញ៉ា ឡាវ ម៉េងឃិន៥០០.០០០$ ។
២. លោក ចាន់ រដ្ឋា តំណាង លោកឧកញ៉ា ថៃ ជាហួត អគ្គនាយក្រុមហ៊ុនប៉េងហួត និងលោកជំទាវ២០០.០០០$ ។
៣. លោកជំទាវឧកញ៉ា អ៊ាន អេឡែន អគ្គនាយិកាសណ្ឋាគារសែនហា និងសហការី ៥០.០០០$ ។ ៤. អ្នកឧកញ៉ា លី ហុង អគ្គនា យកក្រុមហ៊ុនឆាយហេង និងលោកជំទាវ ៥០.០០០$ ។
សូមជម្រាបថា៖ គណៈយុទ្ធមិត្តបម្រើកង ទ័ពឆ្នាំ១៩៧៨ មានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជាប្រធានកិត្តិយស ។
សូមបញ្ជាក់ថា៖ អង្គភាព១២៥ជាអង្គភាពកងទ័ពដំបូង នៃរណសិរ្សសាមគ្គីសង្គ្រោះជាតិ ដែលត្រូវបង្កើតឡើងដោយ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨ ៕ . សំរិត

អត្ថបទដែលជាប់ទាក់ទង