ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដើម្បីសម្រេចគោលដៅទប់ស្កាត់មិនឲ្យកម្ពុជាធ្លាក់ចូលបញ្ជីប្រផេះម្ដងទៀត កម្ពុជាគួរ ពិនិត្យលើចំណុចខ្វះខាត

118

 

ភ្នំពេញ ៖ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានមានប្រសាសន៍ថា ដើម្បីសម្រេចគោលដៅទប់ស្កាត់មិនឲ្យកម្ពុជាធ្លាក់ចូលបញ្ជីប្រផេះម្ដងទៀត កម្ពុជាគួរ ពិនិត្យលើចំណុចខ្វះខាត ដែលមានក្នុងរបាយការណ៍វាយតម្លៃអញ្ញមញ្ញ (MER) ឆ្នាំ ២០១៧ (បច្ចេកទេសទាំង ៤០ អនុសាសន៍ និងលទ្ធផលអនុវត្តជាក់ស្ដែងទាំង ១១) , រៀបចំផែនការសកម្មភាពអនុវត្តឲ្យបានល្អ ដោយបំពេញចំណុចខ្វះខាតទាំងនោះ ដូចជា – ការស៊ើបអង្កេត – ការចោទប្រកាន់ – ការបង្កក និងការរឹបអូស។

ឯកឧត្តម តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានដំណើរការកិច្ចប្រជុំ ក.ជ.ប.ព. ដើម្បីពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំ ក.ជ.ប.ព. លើកទី២០ អាណត្តិទី២ នៅអង្គភាពប្រឆាំងអំពើពុក នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នេះ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងថា ការងារប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងខែមានចំនួន ៤៧៥ នាក់ បានប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះមន្ទីរទីបទទួលបានការតែងតាំងថ្មីចំនួន៣៩៩នាក់។ ប្រធាន អ.ប.ព. សម្រេចបើក មើលឯកសារទ្រព្យសម្បត្តិ និងបំណុល តាមសំណូមពរស៊ើបអង្កេត ២ករណី។ ពាក្យប្ដឹងក្នុងខែនេះ ចំនួន ៤៩ ពាក្យប្ដឹង។ ការចុះផ្សព្វផ្សាយអំពីច្បាប់ក្នុងខែមាន១វគ្គ ដែលជាការផ្សព្វផ្សាយស៊ីជម្រៅ និង ដើម្បីបញ្ចប់ពាក្យប្ដឹងនៅសាលាស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលមានអ្នកពាក់ព័ន្ធចូលជំនូន ១១១ នាក់។ ការចុះសង្កេតការណ៍ការប្រឡងជ្រើសរើសនិស្សិតចូលសិក្សានៅតាមគ្រឹះស្ថានបណ្ដុះបណ្តាលវិស័យសុខ ភិបាល ឃើញថាការប្រឡងបានដំណើរការដោយត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព។ ការចុះសង្កត ការណ៍លទ្ធកម្មសាធារណៈសារចំនួន ១៦៧ គម្រោង របស់អង្គភាពលទ្ធកម្មចំនួន ៥៤ អង្គភាព។ អ.ប.ព. ក៏បានចាត់កម្លាំងជំនាញចុះពិនិត្យ វាស់វែងសាឡង់ដឹកខ្សាច់នៅខេត្តកណ្តាល និងខេត្តព្រៃវែង ជូនក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ជាមួយវិស័យឯកជន អ.ប.ព បានចុះអនុស្សរណៈ នៃការយោគយល់គ្នាក្នុងការ បង្ការ ទប់ស្កាត់ការប្រព្រឹត្តអំពើពុករលួយ ជាមួយក្រុមហ៊ុន Green Energy Investment. Mekong (GEI
MEKONG)។
ពាក់ព័ន្ឋដឹងកិច្ចការក្នុងតំបន់ និងអន្ដរជាតិ ប្រធាន អ.ប.ព. បាចដឹកនាំគណៈប្រកួអញ្ជើញទៅទស្សនៈកិច្ច និងដកពិសោធន៍នៅគណៈកម្មការលុបបំបាត់អំពើពុករលួយឥណ្ឌូនេស៊ីKPK នាទីក្រុងហ្សាកាតា សាធារណរដ្ឋឥណ្ឌូនេស៊ី។

ឯកឧត្តម យន់ ស៊ីណាត អនុប្រធាន អ.ប.ព. និងឯកឧត្តម ស្រ៊ិន សុវណ្ណ ឧបការី នៃ អ.ប.ព. បាន ធ្វើការសង្ខេបជូនអង្គប្រជុំអំពី៖ លទ្ធផលដែលអង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាអង្គការ សហប្រជាជាតិប្រឆាំងអំពើពុករលួយ UNCAC បានទៅត្រួតពិនិត្យការអនុវត្តនៅជុំទី២ ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយរបស់ប្រទេសគីរីបាទី និងប្រទេសលីបង់។ ការប្រយុទ្ឋប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ជាពិសេសអំពីការដែលត្រូវធ្វើបន្ត បន្ទាប់ពីប្រទេសកម្ពុជាត្រូវបានមហាសន្និបាតអង្គការសកម្មភាពហិរញ្ញវត្ថុ FATF បានដកកម្ពុជាចេញពីបញ្ជីប្រផេះ។

ឯកឧត្តម អ៊ឹម ឧត្តម ឧបការី នៃ អ.ប.ព.ក៏បានលើកឡើងអំពីសំណើរបស់សាលាឧទ្ធរណ៍ក្រុងប៉ារីស ដែលបានស្នើសុំឱ្យអង្គភាពប្រឆាំងអំពើពុកយកម្ពុជា ដូចស្រាវជ្រាវ ស៊ើបអង្កេតករណីពុក រលួយតាមបណ្ដឹងមួយ ដែលកំពុងនៅក្នុងដៃរបស់តុលាការបារាំង ដើម្បីជូន ក.ជ.ប.ព. ពិនិត្យ ពិភាក្សា និងផ្តល់យោបល់ដល់ អ.ប.ព.។
ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានពិភាក្សាវែកញែក សាកសួរ និងផ្តល់អនុសន៍ ព្រមទាំង មានចំណាប់អារម្មណ៍ជាអាទិ៍៖ ការងារដែលត្រូវយកចិត្តទុកដាក់ពាក់ព័ន្ធនឹងការងារប្រឆាំងការសម្អាតប្រាក់ នឹងហិរញ្ញប្បទានភេរវកម្ម ក្រោយពេលកម្ពុជាចេញពីបញ្ជីប្រផេះ។

ការដកកម្ពុជាចេញពីបញ្ជីប្រផេះ ៖ មហាសន្និបាតអស់ FATF បានសម្រេដកកម្ពុជាចេញពីបញ្ជីប្រផេះនេះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២៣ ដោយមិនបានតម្រូវឲ្យកម្ពុជារាយការណ៍ពីវឌ្ឍនភាពការងារ AMUCFT/PF បន្តទៀតទ (លទ្ធផលនេះល្អជាងប៉ាគីស្ថាន ដែលត្រូវបាន FATF ដកចេញពីបញ្ជីប្រផេះកាលពីខែតុលា ឆ្នាំ២០២២ តែត្រូវបានប៉ាគីស្ថាន រាយការណ៍បន្តពីវឌ្ឍនភាពរៀងរាល់៤ខែម្តង ទៅ
មហាសន្និបាតរបស់ FATF)
របាយការណ៍ត្រួតពិនិត្យដល់ប្រទេស (Onsite visit repon) ក្រុមរួម APG បានរកឃើញថា កម្ពុជា មានប្រព័ន្ធការងារ និងយន្តការការងារដែលត្រូវលម្អ ហើយត្រូវបានត្រៀមរួចជាស្រេច សម្រាប់ការអនុវត្តការងារ AMICFTPF ដើម្បីឱ្យមាននិរន្តរភាព ការអភិវឌ្ឍន៍ និងពង្រឹងបន្ថែមនាពេលអនាគត។ ក្រុមការងារចុះមកត្រួតពិនិត្យផ្ទាល់ក៏បានបញ្ជាក់ផងដែរថា កម្ពុជាមានការ ប្តេជ្ញាចិត្តផ្នែកនយោបាយកម្រិតខ្ពស់ ក្នុងការរក្សាឱ្យបាននូវការអនុវត្តការងារប្រកបដោយ និរន្តរភាព។ ការប្ដេជ្ញាចិត្តរបស់ប្រទេសកម្ពុជាក្នុងការជំរុញ និងបន្តអនុវត្តលើកំណែទម្រង់ AML/CFT គឺមានភាពច្បាស់លាស់ កំពុងដំណើរការ និងមានភាពរឹងមាំ។

ទោះបីជា FATF មិនបានតម្រូវឲ្យកម្ពុជាបន្តរាយការណ៍ពីវឌ្ឍនភាពក៏ដោយ ក៏ក្រុមរួមរបស់ FATF បានផ្តល់អនុសាសន៍ចំនួន ១៥ ចំណុចឲ្យកម្ពុជាបន្តអនុវត្ត ហើយស្នើកម្ពុជាបន្តសហការ ជាមួយ APG។ ក្នុងចំណោមអនុសាសន៍ទាំងនោះ មាន ៨ ចំណុច ពាក់ព័ន្ធនឹងអាជ្ញាធរអនុវត្តច្បាប់ (២ ពាក់ព័ន្ធនឹង អ.ប.ព.) ដែលក្នុងនោះមាន៖ ការសម្របសម្រួលរវាងអាជ្ញាធរជាតិលើការប្រឆាំងការសម្អាតប្រាក់ក្នុងវិស័យកាស៊ីណូ – ការបណ្ដុះបណ្ដាលលើការស៊ើបអង្កេតគួរផ្តោត លើបទល្មើសសម្អាតប្រាក់វិស័យកាស៊ីណូ និងអចលនទ្រព្យ – លើកទឹកចិត្ត អ.ប.ព. ឲ្យបន្ត ស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ពាក់ព័ន្ធនឹងអំពើពុករលួយ និងបង្កើនចំនួននៃការបង្កក និងរឹបអូសទ្រព្យជាដើម។

ស្ថិតិពី២០១៩-២០២២ (ស្ថិតិត្រឹមកាលបរិច្ឆេទកម្ពុជារាយការណ៍ទៅក្រុមរួមរបស់ APG ដើម្បី ចេញពីបញ្ជីប្រផេះ) ស៊ើបអង្កេតចំនួន ១.១៣៨ករណី – ចោទប្រកាន់ចំនួន ១៣២ករណី -ជំនុំ
ជម្រះចំនួន ១០៣ករណី – បង្កកចំនួន ៧៣.២១៥.៥៩៤,១៧ ដុល្លារ – រឹបអូសចំនួន ៥៩.៣៦៣,៥៤០,៣៧ ដុល្លារ – រឹបអូសស្ថាពរចំនួន ២៥.៤៣៧.៧៣៧,៩៨ ដុល្លារ។

ស្ថិតិបន្ទាប់ពីចេញពីបញ្ជីប្រផេះ (មករា ២០២៣-បច្ចុប្បន្ន) ស៊ើបអង្កេតចំនួន ៦៩ករណី -ចោទប្រកាន់ចំនួន ៥ ករណី – បង្កកចំនួន ៦៧០.០០០ ដុល្លារ (១៤ដីកា) – រឹបអូសចំនួន ៨,០០០ ដុល្លារ (០១ករណី) – រឹបអូសសា្ថពរចំនួន ៨៩៧.១០៤ ដុល្លារ (០២ករណី)។

ការអនុវត្តល្អៗ
ឆន្ទៈនយោបាយ៖ ផ្ទាល់មាត់ និងលាយលក្ខណ៍អក្សរពីថ្នាក់ដឹកនាំកំពូល (នាយករដ្ឋមន្ត្រី ដល់ប្រធានស្ថាប័ន) ទាំងក្នុងរដ្ឋាភិបាល និងបក្សមានការណែនាំច្បាស់លាស់ យុទ្ធសាស្ត្រ៖ មានយុទ្ធសាស្ត្រច្បាស់លាស់ មុតស្រួច ទាំងយន្តការការទូត និងបច្ចេកទេស ការរៀបចំរបាយការណ៍ ការការពារ និងមានអ្នកជំនាញផ្តល់យោបល់ ជួយពិនិត្យ និងក សម្រួលរបាយការណ៍ និងមានការសមមុន Onsite (Mock onsite visit) ជាដើម
– យន្តការការងារ៖ មានការគាំទ្រពីប្រធានស្ថាប័នពាក់ព័ន្ធ បង្កើតអោយមានគណៈកម្មការថ្នាក់ជាតិ (NCC អចិន្ត្រៃយ៍ ដឹកនាំដោយសម្ដេចក្រឡាហោម ស ខេង) ក្រុមការងារសម្រប សម្រួលអន្តរក្រសួង (កម្រិតនយោបាយ មានអនុគណៈកម្មការចំពោះកិច្ចដឹកនាំដោយ ឯកឧត្តម កើត រិទ្ធ និងបច្ចេកទេស WGML ដឹកនាំដោយ ឯកឧត្តម ស៊ិន សុវណ្ណ) និងការបង្កើត អោយមានក្រុមការងារ AML តាមក្រសួង-ស្ថាប័នពាក់ព័ន្ធ ACU- Police -GDT-GDCE – MOE មានប្រព័ន្ធការងារ៖ មានគោលការណ៍ណែនាំរបស់ NCC ក្នុងការងារ AML មាន SOP របស់ ក្រសួងសា្ថប័ន មានការអនុវត្តតាម Guideline និងSOP(ជាក់ស្ដែងការរាប់ចំនួននៃការស៊ើបអង្កេត កិច្ចសហការរវាងក្រសួង-ស្ថាប័នពាក់ព័ន្ធ៖ ក្រសួង-ស្ថាប័ននីមួយៗ យកការងារនេះជាការងារ អាទិភាពមានកិច្ចសហការគ្នាយ៉ាងជិតស្និត និងមានការផ្លាស់ប្តូរព័ត៌មានគ្នាបានលឿន កិច្ចខិតខំរបស់តួអង្គពាក់ព័ន្ធ៖ ថ្នាក់ដឹកនាំ និងមន្ត្រីទទួលបន្ទុកបានខិតខំអនុវត្តការងារនេះ ដោយយកចិត្តទុកដាក់ ជាអាទិភាព និងដោយការទទួលខុសត្រូវមានការកែសម្រួល ឬកែលម្អលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ៖ ការអនុម័តច្បាប់ ការ បញ្ចូលខ្លឹមសារនៃការស៊ើបអង្កេតស្របគ្នា (Parallel Investigation) និងការស៊ើបអង្កេតហិរញ្ញវត្ថុ (Financial Investigation)
ការបណ្តុះបណ្ដាលពង្រឹងសមត្ថភាព៖ មានការបណ្តុះបណ្តាលច្រើនវគ្គ(ដំបូង មធ្យម ខ្ពស់) ធ្វើតាមសា្ថប័ននីមួយៗ អន្តរស្ថាប័ន ជាមួយដៃគូអន្តរជាតិ ទិដ្ឋភាពនយោបាយ បច្ចេកទេស និងករណីសិក្សាធ្វើជាបន្តបន្ទាប់។

កិច្ចការបន្ត៖
គោលដៅសំខាន់របស់កម្ពុជា គួរធ្វើយ៉ាងណាទប់ស្កាត់មិនអោយកម្ពុជាធ្លាក់ចូលបញ្ជី ប្រផេះម្ដងទៀត។ ការងារពាក់ព័ន្ធ AMLCFT/PF មាន ៣ សំខាន់ រួមមាន៖ 1- ការវាយតម្លៃហានិភ័យថា្នក់ជាតិ (National Risk Assessment-NRA)៖ ជាការវាយតម្លៃថ្នាក់ជាតិ ដើម្បីរកមើលបទល្មើសហានិភ័យ និងវិស័យហានិភ័យពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដើម្បីអាចចាត់វិធានការកែលម្អ ឬធ្វើឲ្យប្រសើរឡើងនូវហានិភ័យដែលបានរកឃើញ។ បច្ចុប្បន្នកម្ពុជាកំពុងធ្វើ NRA លើកទី២ ក្រោមការសម្របសម្រួលរបស់ CAFIU និងជំនួយបច្ចេកទេសពី World Bank ដែលការងារនេះរំពឹងថានឹងបញ្ចប់នៅចុងឆ្នាំ២០២៣។ លទ្ធផលនៃ NRA នេះពិតជាមានសារៈសំខាន់ណាស់ក្នុងការវាយតម្លៃ និងធ្វើចំណាត់ថ្នាក់ ដាក់កម្ពុជាក្នុងបញ្ជីស ប្រផេះ ឬខ្មៅ 2- យុទ្ធសាស្ត្រជាតិ (National Strategy-NS)៖ ជាយុទ្ធសាស្ត្រដែលផ្អែកលើហានិភ័យដែល បានរកឃើញ និងចំណុចខ្វះខាតរបស់កម្ពុជា ដើម្បីពង្រឹងនូវប្រព័ន្ធការងារAML/CFT/PF របស់កម្ពុជា។ កម្ពុជា មាន NS 2019-2023 ដែលកំពុងតែអនុវត្ត ហើយ NS ថ្មី គ្រោងនឹងធ្វើនៅឆ្នាំ២០២៤។ NS នេះក៏ដើរតួយ៉ាងសំខាន់ផងដែរក្នុងការតម្រង់ទិស និងពង្រឹងប្រសិទ្ធភាពការងារ ហើយក៏ជាកត្តាមួយយ៉ាងសំខាន់ក្នុងការវាយតម្លៃ និងធ្វើចំណាត់ថ្នាក់ដាក់ កម្ពុជាក្នុងបញ្ជីស ប្រផេះ ឬខ្មៅ

3- ការវាយតម្លទៅវិញទៅមក (Mutual Evaluation-ME)៖ ជាការវាយតម្លៃលើក្របខណ្ឌ បច្ចេកទេស ដូចជាច្បាប់ ស្ថាប័ន យុទ្ធសាស្ត្រ និងគោលនយោបាយ (Technical Compliance មាន៤០ អនុសាសន៍ និងលទ្ធផលនៃការអនុវត្តលើការងារ AML/CFT/PF (Immediate Outcome មាន១១ 10)។ លទ្ធផលនៃការវាយតម្លៃនេះ គឺអាចធ្វើចំណាត់ថ្នាក់ដាក់កម្ពុជា ក្នុងបញ្ជី ស ប្រផេះ ឬខ្មៅ អាស្រ័យលើភាពពេញលេញ ឬខ្វះខាតរបស់កម្ពុជា។ តាមការប៉ាន់ស្មាន ប្រហែលកម្ពុជាត្រូវទទួលរងនូវការវាយតម្លៃ (ME) ម្ដងទៀតនៅឆ្នាំ២០២៥។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្តថា ដើម្បីសម្រេចគោលដៅទប់ស្កាត់មិនឲ្យកម្ពុជាធ្លាក់ចូលបញ្ជីប្រផេះម្ដងទៀត កម្ពុជាគួរ៖ 1- ពិនិត្យលើចំណុចខ្វះខាតដែលមានក្នុងរបាយការណ៍វាយតម្លៃអញ្ញមញ្ញ (MER) ឆ្នាំ ២០១៧ (បច្ចេកទេសទាំង ៤០ អនុសាសន៍ និងលទ្ធផលអនុវត្តជាក់ស្ដែងទាំង ១១) ដើម្បីរៀបចំផែនការសកម្មភាពអនុវត្តឲ្យបានល្អ ដោយបំពេញចំណុចខ្វះខាតទាំងនោះ ដូចជា Virtual asset – BO – ការស៊ើបអង្កេត – ការចោទប្រកាន់ – ការបង្កក និងការរឹបអូស 2. ពិនិត្យ និងអនុវត្តតាមអនុសាសន៍ទាំង ១៥ ចំណុច របស់ IG ដែលមានក្នុងរបាយការណ៍ត្រួតពិនិត្យដល់ប្រទេស (Onsite visit report) 3- បន្តនិរន្តរភាព និងប្រសិទ្ធភាពការងារ AMLCFT/PP (ការបណ្តុះបណ្តាល ការស៊ើប អង្កេត ការចោទប្រកាន់ ការបង្កក ការគ្រប់គ្រងទ្រព្យដែលបានចាប់យក និងការរឹបអូស 4- បន្តបណ្តុះបណ្ដាលពង្រឹងសមត្ថភាព (ពិសេសការស៊ើបអង្កេត ML ក្នុងវិស័យកាស៊ីណូ និងអចលនទ្រព្យ) 5-ជំរុញក្រសួងស្ថាប័នពាក់ព័ន្ធ បន្តអនុវត្តការងារតាមសមត្ថកិច្ច(ជាពិសេសក្រសួង ស្ថាប័នថ្មីៗ ដែលមិនធ្លាប់បានអនុវត្តការងារនេះ ឬមិនទាន់អនុវត្តស៊ីជម្រៅ (PM/MAFF/MOE) ក្រសួងស្ថាប័នផ្សេងៗទៀត ដែលមាននីតិសម្បទាជា OPJ…)៕

 

អត្ថបទដែលជាប់ទាក់ទង