ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការចាប់ផ្តើមគម្រោងអភិវឌ្ឍន៍ផែនទី បង្ហាញផ្លូវអន្តរកាលថាមពលស្អាត ឆ្ពោះទៅរកសង្គមអព្យាក្រឹត្យកាបូន

41

 

ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពី ”ការចាប់ផ្តើមគម្រោងអភិវឌ្ឍន៍ផែនទីបង្ហាញផ្លូវអន្តរកាលថាមពលស្អាតឆ្ពោះទៅរកសង្គមអព្យាក្រឹត្យកាបូន” ជាមួយក្រុមជំនាញការជាន់ខ្ពស់ពីប្រទេសជប៉ុន ដោយមានការចូលរួមពីថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានថាមពល អាជ្ញាធរអគ្គិសនីកម្ពុជា អគ្គិសនីកម្ពុជា​ ទីភ្នាក់ងារ JICA និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សរុបចំនួន ២៥រូប។

ឯកឧត្តមបណ្ឌិត បានថ្លែងថា គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីដាក់បង្ហាញនិងពិភាក្សាអំពីផែនការសកម្មភាព និងទិសដៅការងារដែលភាគីពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមអនុវត្តគម្រោងនេះ រហូតដល់ឆ្នាំ២០២៥។ គម្រោងនេះ នឹងត្រូវបែងចែកជា ៤ ក្រុមការងារបច្ចេកទេស រួមមាន ផ្នែកយុទ្ធសាស្ត្រអន្តរកាលថាមពល ផ្នែកព្យាករណ៍តម្រូវការនិងការផ្គត់ផ្គង់ថាមពល ផ្នែកផែនការមេអភិវឌ្ឍន៍ថាមពល និងផ្នែកប្រើប្រាស់ឧស្ម័ន ៕

អត្ថបទដែលជាប់ទាក់ទង