ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជូនជនសង្ស័យជនជាតិចិន១០នាក់ ក្រុមបងធំប្រចាំក្រុងព្រះសីហនុ  ទៅតុលាការ

129

ខេត្តព្រះសីហនុ៖ នៅល្ងាចថ្ងៃទី២០ខែមិថុនា២០១៨ នគរបាលខេត្តព្រះសីហនុកំពុងបន្តនិតិវិធី រៀបចំបញ្ជូនជនសង្ស័យជនជាតិចិន១០នាក់ ក្រុមបងធំប្រចាំក្រុងព្រះសីហនុ ទៅសាលាដំបូងខេត្ត ព្រះសីហនុ ចាត់ការបន្តតាមផ្លូវច្បាប់។

នគរបាលបានបង្ក្រាប ក្រុមបងធំ មួយក្រុមនេះ ដែលធ្វើសកម្មភាពល្មើសច្បាប់ទាំងកណ្តាលថ្ងៃត្រង់កាលថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០១៨ កាលពីវេលាម៉ោង ១២ និង ៣០នាទី ថ្ងៃ១៩មិថុនា នៅចំណុចជាន់ទីមួយនៃកាស៊ីណូ ញូវហ្គោលឌិនវែល ស្ថិតនៅក្រុមទី១៦ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

ក្រុមបងធំនេះ បានប្រើអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ចាប់ជនរងគ្រោះវាយ ដំ ទាត់ធាក់ និងចាប់ដាក់ក្នុងរថយន្តដើម្បីប្រព្រឹត្តិ អំពើ ល្មើសបន្តទៀត។ ក្រុមនេះ បានជិះរថយន្ត ១គ្រឿង ម៉ាក HYUNDAI ពណ៌ស ស្លាកលេខ ព្រះសីហនុ ២A-៧២៦៨ ពីកន្លែងដែលពួកគេធ្វើការ ( កាស៊ីណូ ឌីហាវ ) ទៅកាស៊ីណូ ញូវហ្គោលឌិនវែល ពេលទៅដល់ជាន់ទីមួយ នៃកាស៊ីណូ ពួកគេបានធ្វើសកម្មភាព វាយទៅលើជនជាតិចិនចំនួន ២នាក់ បណ្តាលឲ្យសន្លប់បាត់ស្មារតី បន្ទាប់មកពួកគេបានយកជនរងគ្រោះទាំង ២នាក់ នោះ បោះចូលរថយន្តដែលពួកគេជិះមក រួចបើកចេញក្រៅ ។

ភ្លាមនោះ ក្រោយទទួលការរាយការណ៍ពីប្រជាពលរដ្ឋ កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់និងស្រាល បានសហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលក្រុង និងកម្លាំងអន្តរាគមន៍ពិសេស របស់ស្នការដ្ឋានននគរបាលខេត្តព្រះសីហនុ ធ្វើការដេញ តាមបង្ក្រាប ដោយឃាត់ចាប់បាននៅចំណុចផ្លូវអូរ១ ហើយបានរំដោះយកជនរងគ្រោះចំនួន២នាក់ ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យនិងឃាត់ខ្លួនបានជនសង្ស័យចំនួន ១០នាក់ ។

ជនរងរងគ្រោះមានឈ្មោះ ១-ឈ្មោះ HUANG CHENG ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកកាស៊ីណូ ញូវហ្គោលឌិនវែល ជាន់ទី១ ផ្នែកអនឡាញ ស្នាក់នៅ ក្រុមទី១៦ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុរងរបួសធ្ងន់ ។
២-ឈ្មោះ HE JUN ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកកាស៊ីណូ ញូវហ្គោលឌិនវែល ជាន់ទី១ ផ្នែកអនឡាញ ស្នាក់នៅ ក្រុមទី១៦ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុរងរបួស ធ្ងន់ ហើយបច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ សេតេ ។

ចំណែកជនសង្ស័យចំនួន ១០នាក់មានឈ្មោះ ១-ឈ្មោះ WU YANG HE ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកកាស៊ីណូ ឌីហាវ ផ្នែកអនឡាញ ស្នាក់នៅក្នុងកាស៊ីណូ ឌីហាវ ក្រុមទី១៩ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ ២-ឈ្មោះ DIAO XINGUANG ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកកាស៊ីណូ ឌីហាវ ផ្នែកអនឡាញ ស្នាក់នៅក្នុងកាស៊ីណូ ឌីហាវ ក្រុមទី១៩ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ ៣-ឈ្មោះ WANG HONG FEI ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកកាស៊ីណូ ឌីហាវ ផ្នែកអនឡាញ ស្នាក់នៅក្នុងកាស៊ីណូ ឌីហាវ ក្រុមទី១៩ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ ៤-ឈ្មោះ ZHANG YI ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកកាស៊ីណូ ឌីហាវ ផ្នែកអនឡាញ ស្នាក់នៅក្នុងកាស៊ីណូ ឌីហាវ ក្រុមទី១៩ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ ៥-ឈ្មោះ JIANG BING LING ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកកាស៊ីណូ ឌីហាវ ផ្នែកអនឡាញ ស្នាក់នៅក្នុងកាស៊ីណូ ឌីហាវ ក្រុមទី១៩ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ ៦-ឈ្មោះ SONG JING XIAO ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកកាស៊ីណូ ឌីហាវ ផ្នែកអនឡាញ ស្នាក់នៅក្នុងកាស៊ីណូ ឌីហាវ ក្រុមទី១៩ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ ៧-ឈ្មោះ ZHANG WEN XUAN ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកកាស៊ីណូ ឌីហាវ ផ្នែកអនឡាញ ស្នាក់នៅក្នុងកាស៊ីណូ ឌីហាវ ក្រុមទី១៩ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ ៨-ឈ្មោះ HOU YI ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកកាស៊ីណូ ឌីហាវ ផ្នែកអនឡាញ ស្នាក់នៅក្នុងកាស៊ីណូ ឌីហាវ ក្រុមទី១៩ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ ៩-ឈ្មោះ ZOU SONG SONG ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកកាស៊ីណូ ឌីហាវ ផ្នែកអនឡាញ ស្នាក់នៅក្នុងកាស៊ីណូ ឌីហាវ ក្រុមទី១៩ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ ១០-ឈ្មោះ GENG HONG QIANG ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកកាស៊ីណូ ឌីហាវ ផ្នែកអនឡាញ ស្នាក់នៅក្នុងកាស៊ីណូ ឌីហាវ ក្រុមទី១៩ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

វត្ថុតាងចាប់យកបានរួមមានរថយន្ត ១គ្រឿង ម៉ាក HYUNDAI ពណ៌ស ស្លាកលេខៈ ព្រះសីហនុ ២A-៧២៦៨ ។

ជាមួយគ្នានេះលោកឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគរបាលខេត្ត បានថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋដែលចូលរួមសហការជាមួយសមត្ថកិច្ចក្នុងការបង្ក្រាបបទល្មើសនេះ និងស្នើសុំអោយមានកិច្ចសហការបន្តទៀត ដើម្បីការពារ បំរើ ប្រជាពលរដ្ឋ និងភ្ញៀវជាតិ អន្តរជាតិ ក៏ដូចជាអ្នកវិនិយោគ គ្រប់ជាតិសាសន៌ ហើយក៍រឹតបន្តឹងការអនុវត្តន៌ច្បាប់ដោយមិនលើកលែង ទៅលើជនណាដែលប្រព្រឹត្តិល្មើសច្បាប់ឡើយ៕

អត្ថបទដែលជាប់ទាក់ទង