ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រែក្លាយផ្លូវដី ទៅជាផ្លូវបេតុងថ្មីមួយខ្សែ ចងដៃពលរដ្ឋសង្កាត់ចោមចៅទី២ មុនបុណ្យភ្ជុំបិណ្ឌ

216

ភ្នំពេញ៖ រដ្ឋបាលខណ្ឌខណ្ឌពោធិសែនជ័យបានចងដៃបងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ជាផ្លូវបេតុងមួយខ្សែទៀតហើយ ។
ជាក់ស្ដែងកាលពីរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ បានបើកការដ្ឋានស្ថាបនាក្រោមអធិបតីភាពលោក ហែម ដារិទ្ធិ អភិបាលខណ្ឌ ពោធិ៍សែនជ័យរួមជាមួយមន្ត្រីសាលាខណ្ឌ សាលាសង្កាត់ចោមចៅទី២ និងនិងមានការអញ្ជើញចូលរួម លោក-លោកស្រី ចៅសង្កាត់ទាំង១៣ ប៉ូលីស អធិការរងកងរាជ អាវុធហត្ថខណ្ឌ លោកមេភូមិ និងបងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់ចោមចៅទី២។

មន្ត្រីជំនាញបានឱ្យដឹងថា៖ ផ្លូវមួយខ្សែនេះមានប្រវែង ២២១ម៉ែត្រនិងទទឹង៥ម៉ែត្រដែលមានផ្ទៃក្រឡា១,១០៥ ម៉ែត្រការ៉េ ដែលស្ថិតនៅភូមិកប់គង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ស្ថាបនាដោយក្រុមហ៊ុន ដីរសួគ៌ខន ស្រ្តាក់សិន ជាគម្រោងមូលនិធិខណ្ឌឆ្នាំ២០១៨ ។
ក្នុងពិធីនោះលោកហែម ដារិទ្ធិ បានលើកឡើងថា៖ ថ្ងៃនេះរដ្ឋាបាលខណ្ឌពោធិសែនជ័យ បានប្រែក្លាយផ្លូវក្រាលគ្រួសក្រហមឱ្យទៅជាផ្លូវបេតុងរឹងមាំ លែងមានដីហុយនៅរដូវប្រាំងនិងលែងមានភក់ ប្រឡាក់ជើងនិងខោអាវដូចមុនពិសេសងាយស្រួល ក្នុងការធ្វើដំណើរទៅមក បានលឿនជាងមុននេះហើយជាលទ្ធិផល នៃការងារអភិវឌ្ឍមូលដ្ឋានរបស់យើង៕

អត្ថបទដែលជាប់ទាក់ទង