ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការវាយប្រហារដោយកាំជ្រួចរបស់រុស្ស៊ី បានសម្លាប់មនុស្សបួននាក់ នៅទីក្រុង Lviv

75

អ៊ុយក្រែន៖ ក្រុមមន្ត្រីអ៊ុយក្រែនបាននិយាយថា នៅពីថ្ងៃព្រហស្បតិ៍ ការវាយប្រហារដោយកាំជ្រួចរបស់រុស្ស៊ីបានសម្លាប់មនុស្សយ៉ាងហោចណាស់បួននាក់នៅទីក្រុង Lviv ដែលជាការវាយប្រហារដ៏ធំបំផុត លើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់ទីក្រុងដែលស្ថិតនៅភាគខាងលិច អ៊ុយក្រែនចាប់តាំងពីការឈ្លានពានពេញលេញរបស់រុស្ស៊ីមក។

ប្រធានាធិបតីលោក Volodymyr Zelenskiy បានបង្ហោះវីដេអូមួយដែលមានរយៈពេលមួយនាទីតាមប្រព័ន្ធ អ៊ីនធើណែតដោយបង្ហាញពីអគារដែលមានផ្នែកខ្លះនៃដំបូល និងជាន់ខាងលើត្រូវបានបំផ្លាញ បង្អួចត្រូវបានកម្ទេច ហើយក្រុមអ្នកជួយសង្គ្រោះរើកការកំទេចកំទីដើម្បីរកអ្នកនៅរស់រានមានជីវិត។ លោកបាននិយាយថា ការវាយប្រហារនោះនឹងមានការឆ្លើយតប។
លោក Zelenskiy បាននិយាយនៅលើបណ្តាញទំនាក់ទំនង Telegram ថា “ជាអកុសល មានអ្នករបួស និងស្លាប់។ ខ្ញុំសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព”។

“ការវាយប្រហារតបតវិញប្រាកដជាមាន។ ហើយការវាយប្រហារនោះនឹងក្លាយជាកំណត់សម្គាល់មួយ”។
ក្រសួងមហាផ្ទៃបានប្រកាសអ្នកស្លាប់ចំនួន បួននាក់ និងបាននិយាយថា មនុស្សរបួស ៣២នាក់ រួមទាំងកុមារផងដែរ។ ក្រុមអ្នកជួយសង្គ្រោះកំពុងបន្តធ្វើការនៅកន្លែងកើតហេតុ ៕

អត្ថបទដែលជាប់ទាក់ទង