ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កូរ៉េខាងជើង ព្រមានបាញ់ទម្លាក់យន្តហោះឈ្លបយកការណ៍ និងយន្តហោះគ្មានមនុស្សបើក របស់សហរដ្ឋអាមេរិក

65

កូរ៉េខាងជើង៖ កូរ៉េខាងជើងនៅថ្ងៃចន្ទនេះ បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានរំលោភលើដែនអាកាសរបស់ខ្លួន ដោយធ្វើប្រតិបត្តិការហោះហើរឃ្លាំមើល និងបានព្រមានថា ខណៈពេលដែលទីក្រុងព្យុងយ៉ាងកំពុងអនុវត្តការអត់ធ្មត់ ការហោះហើរបែបនេះអាចនឹងត្រូវបាញ់ទម្លាក់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការ KCNA អ្នកនាំពាក្យ ក្រសួងការពារជាតិកូរ៉េខាងជើងបាននិយាយថា សកម្មភាពយោធាបង្កហេតុដោយសហរដ្ឋអាមេរិក កំពុងនាំឧបទ្វីបកូរ៉េ ខិតទៅជិតជម្លោះនុយក្លេអ៊ែរ។

របាយការណ៍ក៏បានលើកឡើងពីការប្រើប្រាស់យន្តហោះឈ្លបយកការណ៍ និងយន្តហោះគ្មានមនុស្សបើក របស់សហរដ្ឋអាមេរិក និងបាននិយាយថា ទីក្រុងវ៉ាស៊ីនតោនកំពុងបង្កើនភាពតានតឹងតាមរយៈការបញ្ជូន នាវាមុជទឹកនុយក្លេអ៊ែរនៅជិតឧបទ្វីបនេះ។

អ្នកនាំពាក្យបាននិយាយបន្ថែមថា “មិនមានការធានាថា ឧបទ្ទវហេតុដ៏គួរឲ្យតក់ស្លុត ដូចការបាញ់ទម្លាក់ យន្តហោះយុទ្ធសាស្ត្រឈ្លបយកការណ៍របស់កងទ័ពអាកាសអាមេរិក នឹងមិនកើតមាននោះទេ” នៅក្នុងដែនទឹកភាគខាងកើតនៃប្រទេសកូរ៉េខាង។
សេចក្តីថ្លែងការណ៍ក៏បានលើកឡើងពីឧប្បត្តិហេតុកាលដែលបាលកើតពីអតីតកាលនៃការបាញ់ទម្លាក់ ឬស្ទាក់យន្តហោះអាមេរិកនៅតំបន់ព្រំដែនជាមួយកូរ៉េខាងត្បូង និងនៅឆ្នេរសមុទ្រ។ ហើយកូរ៉េខាងជើងតែងតែត្អូញត្អែរអំពីជើងហោះហើរឃ្លាំមើលរបស់អាមេរិកនៅក្បែរឧបទ្វីប៕

អត្ថបទដែលជាប់ទាក់ទង