ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កងរក្សាសន្តិភាព អង្គការសហប្រជាជាតិម្នាក់មកពីប្រទេសរវ៉ាន់ដាត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារលើកងល្បាត

62

រវ៉ាន់ដា៖ អង្គការសហប្រជាជាតិបាននិយាយថា កាលពីថ្ងៃចន្ទកងរក្សាសន្តិភាព អង្គការសហប្រជាជាតិម្នាក់មកពីប្រទេសរវ៉ាន់ដាត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារលើកងល្បាត នៅភាគឦសាននៃសាធារណរដ្ឋអាហ្វ្រិកកណ្តាល (CAR) ។
ការវាយប្រហារនេះបានកើតឡើងក្នុងចម្ងាយ បីគីឡូម៉ែត្រ ពីទីក្រុង Sam-Ouandja។ និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ.ស.បបាននិយាយថា អ្នកវាយប្រហារបីនាក់ត្រូវបានសម្លាប់ និងម្នាក់ត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលការវាយប្រហារនោះ។
ក្នុងឆ្នាំ២០១៤ កងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិត្រូវបានដាក់ពង្រាយទៅកាន់សាធារណរដ្ឋ អាហ្វ្រិកកណ្តាល ដើម្បីជួយទប់ស្កាត់អំពើហឹង្សាដែលបានផ្ទុះឡើងកាលពីឆ្នាំមុន នៅពេលដែលពួកឧទ្ទាមមូស្លីម Seleka ជាច្រើនបានបណ្តេញប្រធានាធិបតី Francois Bozize ចេញពីតំណែង ដែលជំរុញឲ្យមានការសងសឹកពីកងជីវពលភាគច្រើនជាគ្រីស្ទាន។
ប៉ុន្តែគ្មានកងជីវពលណាមួយត្រូវបានស្តីបន្ទោសដោយផ្ទាល់ចំពោះការវាយប្រហារចុងក្រោយនេះ ដែលបេសកកម្មរក្សាសន្តិភាព MINUSCA បាននិយាយថា ត្រូវបានបង្កអាវុធ។
នៅលើបណ្តាញសង្គម Twitter អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកប្រតិបត្តិការ សន្តិភាព លោក Jean-Pierre Lacroix បាននិយាយថា “ការវាយប្រហារដ៏គួរឲ្យស្អប់ខ្ពើមលើកងល្បាត (អ.ស.ប) ក្នុងគោលបំណងការពារជនស៊ីវិល និងមនុស្សធម៌នៅក្នុងសាធារណរដ្ឋអាហ្វ្រិកកណ្តាល បានបណ្តាលឲ្យកងរក្សាសន្តិភាពបានបាត់បង់ជីវិត”៕

អត្ថបទដែលជាប់ទាក់ទង