ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការបំផ្ទុះនៅលើស្ពានគ្រីមៀ បានសម្លាប់មនុស្សពីរនាក់ និងគំរាមកំហែងដល់ខ្សែផ្គត់ផ្គង់ដល់សង្រ្គាម របស់រុស្ស៊ី

66

អ៊ុយក្រែន៖ នៅថ្ងៃចន្ទ មនុស្សពីរនាក់បានស្លាប់ និងកូនស្រីរបស់ពួកគេបានរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីការបំផ្ទុះនៅលើស្ពានគ្រីមៀ ដែលជាសរសៃឈាមផ្គត់ផ្គង់ដ៏សំខាន់សម្រាប់ កងទ័ពរុស្ស៊ីដែលកំពុងប្រយុទ្ធនៅអ៊ុយក្រែន និងគម្រោងកិត្យានុភាពដែលត្រូវបានអនុញ្ញាតដោយផ្ទាល់ពី ប្រធានាធិបតីលោក វ្ល៉ាឌីមៀពូទីន។

រូបភាពរបស់សារព័ត៌មានរ៉យទ័រពីកន្លែងកើតហេតុ បង្ហាញថាគ្មានចរាចរណ៍ឆ្លងកាត់ផ្លូវ និងស្ពានផ្លូវដែក ដែលមានប្រវែង ១៩គីឡូម៉ែត្រ ដែលតភ្ជាប់ពីប្រទេសរុស្ស៊ីទៅគ្រីមៀ ដែលរុស្ស៊ីបានបញ្ចូលពីអ៊ុយក្រែន ក្នុងឆ្នាំ ២០១៤។
រូបភាពដែលមិនបានផ្ទៀងផ្ទាត់បានបង្ហាញពីរនាំងដែករមួល កំទេចកំទី និងរថយន្តដែលរងការខូចខាតនៅលើស្ពាន។

ខ្សែវីដេអូពីកាមេរា៉ឡានបានបង្ហាញថា អ្នកបើកបរបានចាប់ហ្វ្រាំងភ្លាមៗក្រោយពេលកើតហេតុ។ ប៉ុន្តែទំហំនៃការខូចខាតមិនទាន់ដឹងច្បាស់នៅឡើយ។
មន្ត្រីរុស្ស៊ីបានហៅគ្រោះថ្នាក់នោះថាជា ស្ថានភាពអាសន្ន។ ប៉ុស្តិ៍ Telegram Gray Zone  ដែលជាប់ ពាក់ព័ន្ធជាមួយក្រុមទាហានស៊ីឈ្នួល Wagner របស់រុស្ស៊ី បានរាយការណ៍ថា មានការវាយប្រហារ ពីរនៅលើស្ពាននៅវេលាម៉ោង ០៣និង០៤នាទី និង ០៣និង២០នាទីព្រឹក ៕

អត្ថបទដែលជាប់ទាក់ទង