ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សភាថៃ បដិសេធការតែងតាំង លោក Pita ជាបេក្ខជននាយករដ្ឋមន្ត្រី សម្រាប់ការបោះឆ្នោតជុំទី២

68

(បាងកក)៖ សភារបស់ថៃ នៅថ្ងៃពុធនេះបានបដិសេធមិនឱ្យមេដឹកនាំគណបក្ស Move Forward គឺលោក Pita Limjaroenrat ឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រី នៅក្នុង ការបោះឆ្នោតជុំទី២នេះនោះទេ។ នេះបើតាមប្រធានរដ្ឋសភាថៃ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៩ ខែកក្កដា ឆ្នាំ២០២៣។

ប្រធានរដ្ឋសភាថៃ លោក Wan Muhamad Noor Matha បានគូសបញ្ជាក់ដូច្នេះថា «លោក Pita មិនអាចត្រូវបានតែងតាំង (ជាបេក្ខជននាយករដ្ឋមន្ត្រី) ជាលើកទី២ នៅក្នុងសម័យប្រជុំរួមនេះនោះឡើយ»

បរាជ័យជាលើកទី២ ការបោះឆ្នោតនៅសភាថៃក្នុងការស្នើឈ្មោះលោក ភីថា ក្រោយមានការជជែកវែកញែកការពារពីសមាជិកសភាភាគីស្នើសុំ និងភាគីសមាជិកមិនគាំទ្រអោយស្នើឈ្មោះបេក្ខភាពដដែលពេញមួយថ្ងៃ  លោក ភីថា ក៏មិនបាននៅប្រជុំរហូតដល់ចប់ដែរ ដោយលោកលាប្រធានសភា និងសមាជិកមុនក្រោយទទួលបានលិខិតផ្លូវការផ្អាកសិទ្ធិជាសមាជិកសភា។  តុលារដ្ឋធម្មនុញថៃ បានចេញប្រកាសបន្ទាន់ ដោយបង្គាប់ឲ្យលោក ភិថា បឈ្ឈប់ តួនាទីជា សមាជិកសភាតំណាងរាស្ត្រ ហើយរងចាំការវិនិឆ័យក្តី តាមក្រោយ ។ ក្រោយបានទទួលសេចក្តីប្រកាសពត៌មានហើយ នៅវេលាប្រហែលម៉ោង៣,៤០នាទីរសៀល នៃថ្ងៃទី១៩កក្កដា ឆ្នាំ២០២៤   ភ្លាមៗនោះ លោកភិថា បានសំពះលា សមាជិកក្នុងអង្គសភា ដែលកំពុងតែពិភាក្សាដេញដោល ដើម្បីអនុញាត ឲ្យសមាជិកទាំង២សភា អាចបោះឆ្នោតគាំទ្រឬមិនគាំទ្រ លោកភិថា លីមចំរើនរដ្ឋ ជានាយករដ្ឋមន្ត្រីទី៣០ នៃព្រះរាជាណាចក្តថៃឡង់ ។   មេរៀនអ្វីដែល អ្នកនយោបាយថៃ ចាញ់ឆ្នោត មិនអាចក្លាយជានាយករដ្ឋមន្រ្តី? អ្នកជំនាញបោះឆ្នោត រួមទាំង Pita មានការរារែក មិនចង់ចូលរួមបោះឆ្នោត ឆ្នាំ ២០២៣ នេះទេ ដោយសារ រូបមន្ត ត្រូវបានគេ កែសម្រួល ពី ៣៥០ សម្លេង ទៅជា ៤០០ សម្លេងវិញ សម្រា់ប់ការប្រកួតប្រជែងគ្នា រវាងគណបក្ស ដែល បក្សប្រឆាំង ភីថា និង សម្ព័ន្ធ ចង់ រក្សាសម្លេង ៣៥០ អាសនះ គឺ សម្លេងឆ្នោត ១០ ម៉ឺន/អាសនៈ លុះពេលកែ ទៅ ៤០០ អាសនៈ សម្លេងឆ្មោតត្រឹម ៤ ម៉ឺន/កៅអី បែបនេះ បក្សតូចៗរស់ បានកៅអីក្នុងសភា ចំណែកបក្សធំ ដូចជា បក្ស ប្រាវីដ បក្ស ប្រាយុទ្ធ  ក៍មានកៅអីច្រើនថែម ហើយពួកគេ មានសម្លេងប្រឆាំងក្នុងសភា ដូចនេះគឺ គឺ ភីថា ចាញ់ជាង ៥០ សម្លេង ។

គួរបញ្ជាក់ថា តុលាការធម្មនុញ្ញថៃ នៅថ្ងៃពុធនេះដែរ បានសម្រេចចិត្តព្យួរតំណែងសមាជិកសភាមេដឹកនាំគណបក្ស Move Forward គឺលោក Pita Limjaroenrat ជាបណ្តោះអាសន្នហើយ តបតាមអនុសាសន៍របស់គណៈកម្មការរៀបចំការបោះឆ្នោតនៃប្រទេសថៃ។

គណៈកម្មការរៀបចំការបោះឆ្នោតនៃប្រទេសថៃ កាលពីថ្ងៃទី១២ ខែកក្កដា បានផ្តល់អនុសាសន៍ទៅកាន់តុលាការធម្មនុញ្ញថៃ ឱ្យព្យួរសមាជិកភាពសភារបស់មេដឹកនាំ គណបក្ស Move Forward គឺលោក Pita Limjaroenrat ជាបណ្តោះអាសន្នសិន ជុំវិញការចោទប្រកាន់ថា រូបលោកបានរំលោភលើច្បាប់បោះឆ្នោត ពាក់ព័ន្ធនឹងការកាន់កាប់ ភាគហ៊ុន នៅក្នុង ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយមួយដែលលែងដំណើរការជាយូរមកហើយ។ បន្ថែមពីលើនេះ តុលាការធម្មនុញ្ញថៃក៏យល់ព្រមបើកសវនាការលើសំណុំរឿងនេះ ផងដែរ ខណៈមានការ រំពឹងថាជាច្រើនថាលោក Pita អាចនឹងត្រូវបានគេដកហូតសមាជិកភាពសភារបស់លោក។

លោក Pita ផ្ទាល់បាននិយាយថានឹងផ្ដល់សិទ្ធិឱ្យគណបក្សភឿថៃ បង្កើតក្រុមចម្រុះថ្មី និងជ្រើសរើស បេក្ខជននាយករដ្ឋមន្ត្រីថៃ។ លោក Pita បានទទួលយកការសម្រេចចិត្តរបស់តុលាការធម្មនុញ្ញថៃ ហើយបានដើរចេញពីសភាថៃ៕

អត្ថបទដែលជាប់ទាក់ទង