ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យោធាក្នុងប្រទេសនីហ្សេ ធ្វើរដ្ឋប្រហារទម្លាក់ លោកប្រធានាធិបតី Bazoum ចេញពីអំណាច

69

នីញ៉ាម៉េ៖ យោធានៅក្នុងប្រទេសនីហ្សេ បានទទួលស្គាល់ពីការធ្វើរដ្ឋប្រហារទម្លាក់លោកប្រធានាធិបតី មហំាម៉ាត់ បាហ្សូម (Mohamed Bazoum) ចេញពីអំណាច កាលពីថ្ងៃពុធសប្ដាហ៍នេះ ពោលតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីសមាជិកកងអង្គរក្សមួយចំនួនរបស់លោក បាហ្សូម ចាប់ខ្លួនរូបលោកឃុំក្នុងការិយាល័យ។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៣។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយតាមកញ្ចប់ទូរទស្សន៍រដ្ឋ យោធានៃប្រទេសនីហ្សេ បានគូសបញ្ជាក់ដូច្នេះថា «កម្លាំងការពារជាតិ និងកងកម្លាំងសន្តិសុខ បានសម្រេចចិត្តបិទបញ្ចប់របបដឹកនាំរបស់លោកប្រធានាធិបតី បាហ្សូម»។ យោធានីហ្សេក៏បានឱ្យដែរថាស្ថាប័នរដ្ឋទាំងអស់នឹងត្រូវផ្អាកដំណើរការ ការបិទព្រំដែន បណ្ដោះអាសន្ន ព្រមទាំងការដាក់ចេញបម្រាគោរចរ រហូតទាល់តែមានការជូនដំណឹងជាថ្មី។

គួរបញ្ជាក់ថា មកទល់នឹងពេលនេះ គេមិនទាន់ដឹងនៅឡើយនោះទេថាតើលោកប្រធានាធិបតី បាហ្សូម កំពុងស្ថិតនៅទីណា ឬក៏ថាតើលោកបានលាលែងចេញពីតំណែង ហើយឬក៏យ៉ាងណានោះទេ ខណ​ៈសហរដ្ឋអាមេរិកបានអំពាវនាវភ្លាមៗ​ឱ្យដោះលែងលោក បាហ្សូម រីឯសហភាពអាហ្វ្រិកបានថ្កោលទោសនូវអ្វីដែលពួកគេហៅថាជាការ ប៉ុនប៉ងធ្វើរដ្ឋប្រហារ៕

GLASGOW, SCOTLAND – NOVEMBER 01: Niger’s President Mohamed Bazoum speaks during the UN Climate Change Conference COP26 at SECC on November 1, 2021 in Glasgow, United Kingdom. World Leaders attending COP26 are under pressure to agree measures to deliver on emission reduction targets that will lead the world to net-zero by 2050. Other goals of the summit are adapting to protect communities and natural habitats, mobilising $100billion in climate finance per year and get countries working together to meet the challenges of the climate crisis. (Photo by Yves Herman – WPA Pool/Getty Images)

អត្ថបទដែលជាប់ទាក់ទង