ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រុស្ស៉ី និងកូរ៉េខាងជើង ជាដៃគូដ៏សំខាន់មួយ ដែលមានព្រំប្រទល់ជាប់គ្នា

64

កូរ៉េខាងជើង ៖ រដ្ឋមន្រ្តីការពារជាតិរុស្ស៉ី លោក សឺហ្គៃ សូយហ្គូ (Sergei Shoigu) នៅថ្ងៃពុធនេះ បានស្ងើចសរសើរភាពជាដៃគូនៃប្រទេស​របស់លោកជាមួយកូរ៉េខាងជើង អំឡុងជំនួបពិភាក្សាជាមួយរដ្ឋមន្រ្តីការពារជាតិកូរ៉េខាងជើង លោក កាង ស៊ុនណាំ (Kang Sun Nam) នៅឯទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០២៣។

អំឡុងជំនួបខាងលើ លោក សូយហ្គូ បាននិយាយដូច្នេះថា «សម្រាប់រុស្ស៉ី កូរ៉េខាងជើងជាដៃគូដ៏សំខាន់មួយ ដែលមានព្រំប្រទល់ជាប់គ្នា និងមានប្រវត្តិនៃការធ្វើកិច្ចសហប្រតិបត្តិការ យ៉ាងយូរអង្វែង»។ លោកប្រមុខការពារជាតិរុស្ស៉ី បានបន្តទៀតថា លោកនឹងបន្តចូលរួមចំណែក​ពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ។

គួរបញ្ជាក់ថា គណៈប្រតិភូជាន់ខ្ពស់រុស្ស៉ីនិងចិន បានមកបំពេញទស្សនកិច្ចនៅរដ្ឋធានីព្យុងយ៉ាងរបស់កូរ៉េខាងជើង ដើម្បីចូលរួមព្រឹត្តិការណ៍​អបអរខួប នៃការបិទបញ្ចប់សង្រ្គាមកូរ៉េ ក្នុងសប្តាហ៍នេះ។ វាក៏ជាទស្សនកិច្ចលើកដំបូងដោយក្រុមមន្រ្តីបរទេសនៅកូរ៉េខាងជើង ដែលគេបានដឹងជាសាធារណៈផងដែរ គិតចាប់តាំងពីការបិទព្រំប្រទល់ របស់ប្រទេសឯកោមួយនេះ អំលុងវិបត្តិជំងឺរាតត្បាតកូវីដ១៩៕

អត្ថបទដែលជាប់ទាក់ទង