ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សេរីភាពនៅកម្ពុជាមានពេញបរិបូរណ៍ មិនដូចការលើកឡើង របស់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ

131

ភ្នំពេញ៖ ព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងវេទិកា ស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល នៅទីស្តីការក្រសួងមហាផ្ទៃ។
សម្តេចក្រឡាហោម ស ខេង បានអះអាងថា សិទ្ធិសេរីភាព និងការបញ្ចេញមតិនៅកម្ពុជា មានពេញបរិបូរណ៍ មិនដូចការលើកឡើង របស់មជ្ឈដ្ឋានជាតិ និងអន្តរជាតិនោះទេ ។

សម្តេចក្រឡាហោម ស ខេង បានថ្លែងថា អង្គការ-សមាគមទាំងអស់ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃនាសព្វថ្ងៃនេះ គឺមានរហូតដល់ទៅ៥.៣៦៣ ហើយក្នុងនោះសមាគមមានចំនួន២.១៧៩។ អង្គការសង្គមស៊ីវិល គឺជាដៃគូដ៏ល្អដែលមិនអាចខ្វះ បានក្នុងការរួមចំណែកអភិឌ្ឍន៍ប្រទេស និងលើកកម្ពស់នូវលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ សម្តេចបានបន្ថែមថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដោយមានកិច្ចសហប្រតិបត្តិការល្អរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ទើបជំរុញអោយសង្គមស៊ីវិលបានដើរតួនាទីយ៉ាងសំខាន់របស់ខ្លួនក្នុងការចូលរួមចំណែកការអភិវឌ្ឍប្រទេសកម្ពុជា។ តួយ៉ាងតាមការសិក្សារួមមួយក្នុងចំណោមសង្គមស៊ីវិល២០០០អង្គការ កាលពីឆ្នាំ២០១២កន្លងទៅបង្ហាញថា ពួកគេបានចំណោយទឹកប្រាក់សរុបប្រមាណជាង ៦០០ទៅ៧០០លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ សម្រាប់ចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិ និងអ្នកទទួលផលដោយផ្ទាល់ និងដោយប្រយោលជិត១២លាននាក់៕

 

អត្ថបទដែលជាប់ទាក់ទង