ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អូស្ត្រាលី ផ្អាកធ្វើសមយុទ្ធយោធារួមគ្នាទ្រង់ទ្រាយធំជាមួយអាមេរិក បន្ទាប់ពីធ្លាក់ឧទ្ធម្ភាគចក្រយោធាមួយគ្រឿង ដែលចូលរួមក្នុងសមយុទ្ធនេះ

91

ព្រីសប៊ែន, អូស្ត្រាលី៖ អូស្ត្រាលី បានសម្រេចចិត្តផ្អាកការធ្វើសមយុទ្ធយោធារួមគ្នាទ្រង់ទ្រាយធំជាមួយសហរដ្ឋអាមេរិក នៅថ្ងៃសៅរ៍នេះ បន្ទាប់ពី ឧទ្ធម្ភាគចក្រយោធាមួយគ្រឿងដែលចូលរួមក្នុងសមយុទ្ធនេះ បានធ្លាក់ចូលមហាសមុទ្រប៉ាស៊ីហ្វិក ដោយបណ្ដាលឱ្យមនុស្ស៤នាក់បាត់ខ្លួន។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២៣។

រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Richard Marles បាននិយាយថាឧទ្ធម្ភាគចក្រ MRH-90 Taipan បានធ្លាក់កាលពីយប់ថ្ងៃសុក្រម្សិលមិញ នៅតំបន់ ដែនទឹក ក្បែរកោះ Hamilton នៃរដ្ឋ Queensland។ ឧទ្ធម្ភាគចក្រនេះត្រូវបានគេរាយការណ៍ថាបាន និងកំពុងចូលរួម ក្នុងការធ្វើសមយុទ្ធយោធារួមគ្នា ទ្រង់ទ្រាយធំមួយដែលមានយោធា ៣០,០០០នាក់មកពីសហរដ្ឋអាមេរិក អូស្ត្រាលី និងបណ្ដាប្រទេសមួយចំនួនទៀតចូលរួម។

បើតាមលោក Marles ប្រតិបត្តិការស្វែងរក និងជួយសង្រ្គោះបានចំណាយពេលពេញមួយយប់ ហើយនឹងបន្តនៅថ្ងៃសោរ៍នេះ ដើម្បីស្វែងរកមនុស្ស៤នាក់ ដែលបានបាត់ខ្លួន ក្រោយការធ្លាក់ឧទ្ធម្ភាគចក្រនេះ។ ចំណែក ទីភ្នាក់ងារសារព័ត៌មាន AFP ក៏បានឱ្យដឹងដែរថាអ្នកទាំង៤នាក់គឺជាជនជាតិអូស្ត្រាលី។

គួរបញ្ជាក់ថា សមយុទ្ធយោធាខាងលើ ក៏មានការចូលរួមផងដែរពីប្រទេសជប៉ុន បារាំង អាល្លឺម៉ង់ និងកូរ៉េខាងត្បូង ហើយមកទល់នឹងពេលនេះមិនទាន់ មានការបញ្ជាក់ពីមូលហេតុដែលធ្វើឱ្យឧទ្ធម្ភាគចក្រនោះធ្លាក់នៅឡើយទេ៕

20091028adf8144078_183.JPG
Photograph by LAC Christopher Dickson
Caption: MRH 90 ‘Cobra 08’ prepares to take off during the First of Class Flight Trials onboard HMAS Manoora.
Mid Caption: The Royal Australian Navy (RAN) conducts the world’s first maritime trials of the innovative MRH90 helicopter off HMAS Manoora. The month long testing regime gauged the aircraft’s capabilities at sea through takeoffs, landings, munitions transfers and weight load carries. The Aircraft Maintenance and Flight Trials Unit (AMAFTU), comprised of Navy’s elite test pilots, aero-systems specialists and aviation engineers, is the Australian Defence Force’s leading authority in First of Class Flight Trials (FOCFT). Forty six MRH90’s are expected to enter service by mid 2010.

អត្ថបទដែលជាប់ទាក់ទង