ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រុស្ស៉ី បាញ់ទម្លាក់យន្ដហោះដ្រូនប្រយុទ្ធ ២គ្រឿង ហោះតម្រង់ទៅកាន់ទីក្រុងមូស្គូ

78

 

(មូស្គូ)៖ កងកម្លាំងរុស្ស៉ី បានបាញ់ទម្លាក់យន្ដហោះដ្រូនប្រយុទ្ធ២គ្រឿង ដែលហោះតម្រង់ឆ្ពោះទៅកាន់ទីក្រុងមូស្គូ នៅក្នុងការប៉ុនប៉ងវាយប្រហារចុងក្រោយ បំផុតមួយដែលមានគោលដៅលើរដ្ឋធានីមួយនេះរបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៩ ខែសីហា ឆ្នាំ២០២៣។

នៅក្នុងសារមួយបង្ហោះលើ Telegram នៅថ្ងៃពុធនេះ ចៅហ្វាយក្រុងមូស្គូ លោក សឺហ្គៃ សូប៊ីយ៉ានីន (Sergei Sobyanin) បានគូសបញ្ជាក់ដូច្នេះថា «ការប៉ុនប៉ងហោះតម្រង់ឆ្ពោះទៅកាន់ទីក្រុងមូស្គូរបស់យន្ដហោះដ្រូនប្រយុទ្ធ ២គ្រឿងត្រូវបានរាយការណ៍…ហើយយន្ដហោះដ្រូនទាំង២គ្រឿងនេះត្រូវបាន បានទម្លាក់ដោយប្រព័ន្ធការពារដែនអាកាស»។

លោក សូប៊ីយ៉ានីន បានបន្ថែមទៀតថាយន្ដហោះដ្រូនមួយគ្រឿងត្រូវបានបាញ់ទម្លាក់នៅឯតំបន់ ដូម៉ូដេដូវ៉ូ (Domodedovo) ស្ថិតនៅជាយភាគខាងត្បូង នៃទីក្រុងមូស្គូ ខណៈយន្ដហោះដ្រូនទី២ ត្រូវបានបាញ់ទម្លាក់នៅឯផ្លូវហាយវ៉េមីនស្កិ៍ (Minsk) ដែលសិ្ថតនៅភាគខាងលិចនៃរដ្ឋធានីរបស់រុស្ស៉ី។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែកក្កដាកន្លងទៅ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានព្រមានថាសង្រ្គាមបាននិងកំពុងត្រឡប់ចូល ទៅក្នុងទឹកដីរុស្ស៉ីវិញហើយ ដោយមជ្ឈមណ្ឌលពាណិជ្ជកម្ម និងមូលដ្ឋានយោធារបសរុស្ស៉ីកំពុងស្ថិតក្រោមគោលដៅនៃការវាយប្រហារ៕

អត្ថបទដែលជាប់ទាក់ទង