ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការវាយប្រហារដោយកាំជ្រួចរបស់រុស្ស៊ីទៅលើអគារលំនៅដ្ឋាន បានសម្លាប់មនុស្សប្រាំនាក់

75

អ៊ុយក្រែន៖ កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែនលោក Ihor Klymenko បាននិយាយថា ការវាយប្រហារដោយកាំជ្រួចចំនួនពីរគ្រាប់របស់រុស្ស៊ីទៅលើអគារលំនៅដ្ឋាននៅក្នុងទីក្រុង Pokrovsk ស្ថិតនៅភាគខាងកើតនៃតំបន់ Donetsk ប្រទេសអ៊ុយក្រែនបានសម្លាប់មនុស្សប្រាំនាក់ និងបង្ករបួសដល់មនុស្ស ៣១នាក់ទៀត។
វីដេអូ និងរូបភាពដែលចេញផ្សាយដោយក្រុមមន្ត្រីអ៊ុយក្រែន បានបង្ហាញឲ្យឃើញពីមនុស្ស កំពុងរើកកាយតាមគំនរបាក់បែក រួមទាំងអគារលំនៅដ្ឋានប្រាំជាន់ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ផងដែរ។ ហើយរថយន្តសង្គ្រោះបន្ទាន់នៅកន្លែងកើតហេតុកំពុងព្យាបាលអ្នករងរបួស។
យោងតាមលោក Klymenko បានឲ្យដឹងថា ជនស៊ីវិលបួននាក់បានស្លាប់នៅក្នុង ការវាយប្រហារលើកទីមួយ និងមន្ត្រីសង្គ្រោះបន្ទាន់ម្នាក់នៅតំបន់ Donetsk បានស្លាប់ក្នុងអំឡុង ពេលការវាយប្រហារលើកទីពីរ។
លោក Klymenko បាននិយាយទៀតថា ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះកំពុងបន្ត៕

អត្ថបទដែលជាប់ទាក់ទង