ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យ៦នាក់ពាក់ព័ន្ធករណីឆបោក និងជ្រើសរើសប្រជាពលរដ្ឋ ឲ្យចូលបម្រើជាអាវុធហត្ថដោយខុសច្បាប់

99

ភ្នំពេញ៖ ជនសង្ស័យ៦នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោក សហការជាមួយអាវុធហត្ថរាជធានីភ្នំពេញ និង​ស្នងការ​យុត្តិ​ធម៌ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសធ្វើការឃាត់ខ្លួន ក្រោយពីបានធ្វើសកម្មភាពឆបោក និងជ្រើសរើសប្រជាពលរដ្ឋ ឲ្យចូលបម្រើជាអាវុធហត្ថដោយខុសច្បាប់នោះ។
ជនសង្ស័យត្រូវបានឃាត់ខ្លួន កាលពីរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ៨៩B ផ្លូវ២០៤ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។
មន្ត្រីកងរាជអាវុធហត្ថដែលបានចុះអនុវត្តកាេងារនេះបានអោយដឹងថា ជនសង្ស័យ៦នាក់ ដែលធ្វើសកម្មភាពឆបោក និងជ្រើសរើសប្រជាពលរដ្ឋ ឲ្យចូលបម្រើជាអាវុធហត្ថដោយខុសច្បាប់នោះត្រូវបានឃាត់ខ្លួនហើយ នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨នេះហើយការឃាត់ខ្លួននេះ ត្រូវបានធ្វើឡើងដោយកម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោក បានចូលរួមសហការជាមួយអាវុធហត្ថរាជធានីភ្នំពេញ និង​ស្នងការ​យុត្តិ​ធម៌ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស​ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ម៉ែន ហុង ស្ថិតក្រោមការសម្របសម្រួលពី​ ​ព្រះរាជអាជ្ញារង អមអយ្យការតុលាការយោធា៕

Image may contain: 5 people, people sitting
អត្ថបទដែលជាប់ទាក់ទង