ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អង្គរដ្ឋសភាទំាងមូល គោរពដឹងគុណូបការៈដ៏ជ្រាលជ្រៅបំផុត ជូនសម្តេច ហេង សំរិន និងសម្តេច ហ៊ុន សែន ដែលបានយកអាយុជីវិតជាដើមទុន នៅក្នុងការជួយរំដោះប្រជាពលរដ្ឋខ្មែរ

57

 

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភានីតិកាលទី៧ នៅព្រឹកថ្ងៃទី២២ ខែសីហាឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ដើម្បីបោះឆ្នោតជ្រើសតំាងថ្នាក់ដឹកនាំរដ្ឋសភា និងផ្តល់សេចក្តីទុកចិត្តចំពោះរាជរដ្ឋាភិបាល នៃរដ្ឋសភានីតិកាលទី៧។

អង្គរដ្ឋសភាបានបោះឆ្នោតជ្រើសតំាង លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ជាប្រធានរដ្ឋសភា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ជាអនុប្រធានទី១ និង ឯកឧត្តម វង សូត ជាអនុប្រធានទី២ ព្រមទំាងបានបោះឆ្នោតជ្រើសតំាងប្រធាន អនុប្រធានគណៈកម្មការជំនាញទំាង១០នៃរដ្ឋសភា និងបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើសមាសភាពរាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមាន ឯកឧត្តមកិត្តិទេសាភិបាល ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។

នៅក្នុងឱកាសនោះអង្គរដ្ឋសភាទំាងមូល ក៍បានគោរពដឹងគុណូបការៈដ៏ជ្រាលជ្រៅបំផុត ជូនសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលសម្តេចទំាងពីរ បានយកអាយុជីវិតជាដើមទុននៅក្នុងការជួយរំដោះប្រជាពលរដ្ឋខ្មែរចេញពីរបបប៉ុលពតប្រល័យពូជសាសន៍ និងបានដឹកនាំស្តារ កសាងអភិវឌ្ឍន៍ប្រទេសជាតិ រហូតទទួលបានសុខសន្តិភាព ការអភិវឌ្ឍដូចសព្វថ្ងៃនេះ។

សូមអបអរសាទរចំពោះថ្នាក់ដឹកនាំថ្មីនៃរដ្ឋសភានិងរាជរដ្ឋាភិបាលនីតិកាលទី៧ ដែលនឹងបម្រើប្រទេសជាតិនិងប្រជាពលរដ្ឋឈានទៅរកវឌ្ឍនភាព វិបុលភាព សម្បូរសប្បាយជាបន្តបន្ទាប់រៀងរហូតតទៅ៕

អត្ថបទដែលជាប់ទាក់ទង