ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ត្រី ក.ប.ប. ចុះស្រាវជ្រាវ និងដកយកគំរូសំណាកស្រាសបន្ទាប់ពីមានករណីពុលស្រារសចំនួន ៣នាក់នៅខេត្តកំពត

35

 

កំពត៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ តាមការបញ្ជាផ្ទាល់ពីឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ មន្ត្រីសាខា ក.ប.ប. សាខាខេត្តកំពត បានសហការជាមួយអាជ្ញាធរដែនដី បានចុះស្រាវជ្រាវ ករណីពុលស្រារស ស្ថិតនៅភូមិស្រកានាគ ឃុំតាកែន ស្រុកឈូក ខេត្តកំពត។

ដោយយោងតាមឆ្លើយបំភ្លឺខ្លះៗពីអ្នកភូមិបានឱ្យដឹងថា អ្នកពុលស្លាប់ទាំងបីនាក់នោះ គឺពួកគាត់បានពិសារស្រាច្រើន និងរយៈពេលយូរ ជាមួយនោះផងដែរ មន្រ្តីជំនាញបានដកយកសំណាកស្រារសចំនួន ៤គំរូ បញ្ជូនមកនាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីធ្វើការវិភាគលម្អិតដើម្បីស្វេងរកមូលហេតុនៃការពុល៕

អត្ថបទដែលជាប់ទាក់ទង