ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សិស្សសាលាថ្នាក់ទី១០C នៃវិទ្យាល័យហ៊ុនសែនកំពុងកុង ០៣នាក់ បបួលគ្នាទៅហែលទឹកលេង បណ្តាលឲ្យលង់ស្លាប់

58

 

កណ្តាល ៖ យុវតីវ័យចំនួន០៣នាក់ ជាសិស្សសាលាថ្នាក់ទី១០C នៃវិទ្យាល័យហ៊ុនសែនកំពុងកុង ស្រុកកោះធំ បានបបួលគ្នាទៅហែលទឹកលេងក៍ត្រូវលង់ទឹកស្លាប់យ៉ាងណាណោចអាធម៌តែម្តង។
ករណីលង់ទឹកស្លាប់ខាងលើ កើតឡើងកាលពីវេលាម៉ោង ៣និង១៥នាទី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ នៅចំណុចប្រលាយ១៩លូតាប្រាក់ ស្ថិតក្នុងភូមិប្រធាតុ(ក) សង្កាត់ព្រែកស្តី ក្រុងសំពៅពូន ខេត្តកណ្តាល។

យោងតាមលិខិតរបស់លោក ឆេង សំអុល ប្រធានមន្ទីរអប់រំយុវជនអប់រំយុវជននិងកីឡា ខេត្តកណ្តាល ផ្ញើជូនឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡាឱ្យដឹងថា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ មានករណីសិស្សលង់ទឹកចំនួន០៣នាក់ មានឈ្មោះ ១.កែវ ចាន់សុម៉ាលី ភេទស្រី អាយុ១៧ឆ្នាំ រស់នៅភូមិត្របែកពក ឃុំកំពង់កុង ២.ឈ្មោះ មី ឆេងហ័ង ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិកំពង់កុង ឃុំកំពង់កុង និង៣.ឈ្មោះ ម៉ង់ លីណា ភេទស្រី អាយុ១៦ឆ្នាំ រស់នៅភូមិក្បាលដំរី ឃុំកំពុងកុង ស្រុកកោះធំ ខេត្តកណ្តាល អ្នកទាំង០៣នាក់រៀនថ្នាក់ទី១០C នៃវិទ្យាល័យហ៊ុនសែនកំពង់កុងជាមួយគ្នា។

លោកប្រធានមន្ទីរឱ្យដឹងទៀតថា នៅថ្ងៃកើតហេតុ សាលាបានអនុញ្ញាតិឱ្យសិស្សសាលា ចាប់ពីថ្នាក់ទី០៧ដល់ថ្នាក់ទី១១ ឈប់សម្រាកចំនួន០៣ថ្ងៃចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ដោយសារសិស្សថ្នាក់ទី១២ ជាប់ប្រលងឆមាសលើកទី០២។
ដោយសារឈប់សម្រាកពីការសិក្សា០៣ថ្ងៃ ជនរងគ្រោះនិងមិត្តភក្តិ ដែលរៀនថ្នាក់ជាមួយគ្នាប្រហែល១០នាក់ បានមកលេងទឹកនៅចំណុចកើតហេតុខាងលើ ដល់ម៉ោង០២ជាងបានអង្គុយលេង ហើយក៍ចុះងូតទឹកមួយសន្ទុះក្រោយមកឈ្មោះ មី ឆេងហ៊ង ក៏លង់ទឹកមុនគេ ពេលនោះឈ្មោះ កែវ ចាន់សុម៉ាលី ឈ្មោះ បាន សុខនី ឈ្មោះម៉ង់ លីណា ហែលទៅជួយក៍លង់ទឹកទាំងអស់គ្នា ឃើញដូឆ្នេះសិស្សប្រុសៗចេញទូកទៅសង្គ្រោះបានម្នាក់ឈ្មោះ បាន សុខនី ចំណែកអ្នកទាំង០៣អ្នកក៍លិចបាត់ទៅក្នុងទឹកមិត្តភក្តិផ្សេងទៀត ក៏បានស្រែកឲ្យគេជួយរកជនរងគ្រោះដែលលង់នៅក្នុងទឹក។

ទើបផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ច នាំគ្នាទៅជួយស្រង់យកសពយុវតីទាំង០៣នាក់ ឡើងមកលើគោក សមត្ថកិច្ចជំនាញពិនិត្យទីតាំងកើតហេតុ និងកោសលវិច្ច័យវិទ្យាសាស្ត្រ នៃអធិការនគរបាលក្រុងសំពៅពូននិងលោកគ្រូពេទ្យ គឺបានពិនិត្យឃើញថា សពជនរងគ្រោះមានល្បាយឈាមហូរចេញតាមមាត់និងច្រមុះ ក្បាល ដងខ្លួន និងអវៈយវៈពុំមានស្លាកស្នាមអ្វីគួរអោយកត់សំគាល់ទេ និងដាក់ការសន្និដ្ឋានថា យុវតីជាជនរងគ្រោះទាំង០៣នាក់ គឺពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ហើយក៏បានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យរៀងៗខ្លួន៕

អត្ថបទដែលជាប់ទាក់ទង