ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំង​ជំនាញ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ ឃាត់ខ្លួន​ជនជាតិ​ចិន​៣​នាក់​ ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​

43

 

​ព្រះ​សីហ​នុ​ ៖​ ដោយ​មានការ​សម្របសម្រួល​ពី​លោក​ ពេញ​ ពិសិដ្ឋ​ ព្រះរាជអាជ្ញា​រង​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ​ កម្លាំង​ជំនាញ​ការិយាល័យ​(​ក​១)​ របស់​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ បាន​ស្រាវជ្រាវ​ និង​ចាប់ខ្លួន​មុខសញ្ញា​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ចំនួន​០៣​នាក់​ ជនជាតិ​ចិន​ កាលពី​ថ្ងៃ​ទី​២៤​ ខែសីហា​ ឆ្នាំ​២០២៣​ វេលា​ម៉ោង​១៧​និង​៣០​នាទី​ នៅ​ចំណុច​ជិត​ភូមិ​៤​ សង្កាត់​លេខ​៤​ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ​។​

​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​រួម​មាន​ ៖​១.​ឈ្មោះ​ RAO​ XUE​ ZHONG​ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​ ជនជាតិ​ចិន​ មខរបរ​ មិន​ពិតប្រាកដ​
២.​ឈ្មោះ​ TANG​ HOU​ EN​ ភេទ​ប្រុស​ អាយុ​៤១​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​ មិន​ពិតប្រាកដ​ ៣.​ឈ្មោះ​ JIA​ CHUN​ LI​ ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​ មិន​ពិតប្រាកដ​

​វត្ត​តាង​ចាប់​យក​រួម​មាន​ ៖​ ១.​ ម្សៅ​ម៉ត់​ពណ៌​ស​ សរុប​រួម​សារធាតុ​ញៀន​ ទម្ងន់​ ៤៨១,២៨​ ក្រាម​ ២.​ ល្បាយ​ពណ៌​ត្នោត​ សរុប​រួម​សារធាតុ​ញៀន​ ទម្ងន់​ ២៦,៣៥​ ក្រាម​ ៣.​ ល្បាយ​ពណ៌​ក្រហម​ សរុប​រួម​សារធាតុ​ញៀន​ ទម្ងន់​ ១១៦0,៧៧​ ក្រាម​។​

​បច្ចុប្បន្ន​ ជនសង្ស័យទាំង៣នាក់ ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខ​ត្ត​ព្រះ​សីហ​នុ​ ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទដែលជាប់ទាក់ទង