ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បាក់ស្រុតផ្លូវកៅស៊ូ ចូលកង់ បីឥណ្ឌា នៅស្តុបពេទ្យចិន មុខក្រុមហ៊ុន OMC

170

រាជធានីភ្នំពេញ ៖ ម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ពេលកំពុងដឹកភ្ញៀវ ធ្វើដំណើរតាមផ្លូវ ភ្លើងស្តុបក៏លោតពណ៌ក្រហម ស្រាប់តែចាប់ហ្វ្រាំងបម្រុងឈប់ភ្លាម ផ្លូវថ្នល់ក៏ស្រុតផុងកង់មុខកប់តែម្ដង ។

ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោងជាង១១ថ្ងៃត្រង់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨នេះ នៅត្រង់ចំណុចស្តុបពេទ្យចិន ឬស្តុបអគារ៤២ជាន់ (មុខក្រុមហ៊ុន OMC) តាមបណ្ដោយផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

នៅមុនពេលកើតហេតុ ម៉ូតូកង់បីឥណ្ឌា មួយគ្រឿង ពណ៌ក្រហម កំពុងដឹកភ្ញៀវ ធ្វើដំណើរតាមមហាវិថីព្រះមុនីវង្ស ពីត្បូងទៅជើង លុះមកជិតដល់ចំណុចកើតហេតុ ភ្លើងស្តុបក៏លោតពណ៌ក្រហម ហើយអ្នកបើកកង់បីឥណ្ឌានោះក៏ចាប់ហ្វ្រាំងតិចអបៗបម្រុងនឹងឈប់ ដើម្បីរង់ចាំធ្វើដំណើរបន្ត ស្រាប់តែពេលឈប់ភ្លាម ផ្លូវថ្នល់ក៏ស្រុតផុងកប់កង់មុខតែម្ដង ទើបបង្កអោយមានការភ្ញាក់ផ្អើលឡើង ។

ម្ចាស់កង់បីឥណ្ឌាក៏បានចុះមកមើលដែរ គ្រាន់តែកកិតថ្នាំខាងក្រោមបាតប៉ុណ្ណោះ ដោយសារតែមិនឃើញខូចខាតអីច្រើន ម្ចាស់កង់បី ក៏បានហៅអ្នកនៅជិតកន្លែងកើតហេតុ ជួយលើកកង់បីឥណ្ឌារបស់គាត់ឡើងលើចេញជង្ហុក ដើម្បីបន្តដំណើរដឹកភ្ញៀវទៅមុខទៀត ។

ក្រោយកើតហេតុប្រជាពលរដ្ឋនិងអ្នកនៅជិតកន្លែងកើតហេតុបានយកអីទៅដាក់សម្គាល់ហើយ ដើម្បីការពាកុំអោយមានអ្នកគ្រោះដោយសារ ជង្ហុកដែលស្រុតទាំងកណ្ដាលថ្ងៃនេះ ដោយមិនដឹងថាមកពីមូលហេតុអ្វីនោះទេ។ ហើយប្រជាពលរដ្ឋក៏បានរាយការប្រាប់ទៅកាន់សមត្ថកិច្ចដើម្បីទាក់ព័ទ្ធខាងមន្ត្រីពាក់ព័ទ្ធចុះត្រួតពិនិត្យផងដែរ៕

អត្ថបទដែលជាប់ទាក់ទង