ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីទទួលផលចោរកម្មទិញស្លាកលេខរថយន្តពាក់ព័ន្ធនឹងអំពើលួច

42

 

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី៣១​ ខែសីហា ឆ្នាំ២០២៣ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ នាង ឡន ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ ពីបទទទួលផលចោរកម្ម (ទិញស្លាកលេខរថយន្តពាក់ព័ន្ធនឹងអំពើលួច) ឃាត់នៅចំណុចក្បែរសាលាគោកបញ្ជាន់ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

វត្ថុតាងដកហូតរួមមាន ៖ ស្លាកលេខរថយន្តចំនួន ០៥គូ (2BP-5516, 2BT-8301, 2BT-3234, 2BH-7667 និង2BS-2227) ឆែកឃើញក្នុងផ្ទះជួលរបស់ជនសង្ស័យឈ្មោះ នាង ឡន។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង