ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការចរចាប្រាក់ឈ្នូលឆ្នាំ២០២៤មិនទាន់ឯកភាពខណៈភាគីនិយោជកដាក់តួលេខ ២០១ដុល្លារ ភាគី សហជីព២១៥ដុល្លារ

66

ភ្នំពេញ៖ការចរចាប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤មានចំ នួន៣លើកមក នេះមិនទាន់ឯកភាពនៅឡើងទេខណៈភាគីនិយោជកដាក់តួលេខ២០១ដុល្លារ និងភាគីនិ យោជិត២១៥ដុល្លារ។ យោងតាមសេចក្ដីប្រកាស ព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចប្រជុំ ក្រុមប្រឹក្សាជាតិ ប្រាក់ឈ្នួ លអប្បបរមា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បាន បន្តកិច្ចប្រជុំរប ស់ខ្លួនចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ១និង៣០នាទីរសៀល ដើម្បីបន្ត ពិភាក្សាកំណត់ ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិត ផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤ប៉ុន្តែមិនទាន់ទទួលបានតួលេខរួមនោះទេ។ ប្រភពបានលើកឡើងថានៅក្នុងជំនួបពិភាក្សា នៃកិច្ចប្រជុំទ្វេភាគីចំនួន ២លើកផ្សេងគ្នា និងកិច្ចប្រជុំត្រីភាគីចំនួន ១លើក ភាគី ទាំងពីរបាន បន្តលើកហេតុផល និងបង្ហាញនូវគោ លជំហរផ្ទៃក្នុងរបស់ខ្លួ នទៅវិញទៅមកប្រកបដោយវិជ្ជាជីវៈ និង ភាពចាស់ ទុំអំពីសំណើ របស់ខ្លួន។ សេចក្តីប្រកាសព័ត៌មានបានលើកឡើងថានៅក្នុងកិច្ចប្រជុំទាំង៣លើកនេះ តំណាងភាគីរាជរដ្ឋាភិបាលក៏បានសម្រប សម្រួល និងផ្ដល់នូវការពន្យល់បន្ថែមលើចំណុចនានា ដែលតំណាងភាគីកម្មករនិយោជិត និងតំណាងភា គី និយោជកមានចម្ងល់ផងដែរ។ សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា៖« ជាលទ្ធផល តំណាងភាគីកម្មករនិយោជិត បានលើកឡើងនូវតួលេខចំនួន ២១៥ ដុល្លារអាមេរិក និងតំណាងភាគីនិយោជក បានលើកឡើងនូវតួលេខចំនួន ២០១ដុល្លារអាមេរិក»។ ការមិនទាន់ឯកភាពដើម្បីរកចំនួនតួលេខារួមគ្នានេះអង្គប្រជុំបានឯកភាពគ្នាកំណត់កិច្ចពិភាក្សាបន្តទៀត នៅម៉ោង ៩:០០នាទីព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០២៣៕. សំរិត

អត្ថបទដែលជាប់ទាក់ទង