ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កាច់កម៉ូតូបានសម្រេចភ្លាម កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដេញតាមបង្ក្រាបបានភ្លាមៗ នៅខណ្ឌទួលគោក

33

 

ភ្នំពេញ ៖ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៩៖០៥នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក ញ៉ែម វ៉ន ជានាយការិយាល័យ ដោយមានការចូលរួមសហការពីលោក វរសេនីយ៍ទោ ប៊ុត ស៉ីម៉េង ចុះល្បាតតាមផ្លូវ លេខ២៦១ កែងផ្លូវលេខ២០៤ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានី ភ្នំពេញ ក៏ប្រទះឃើញជនសង្ស័យ ជិះម៉ូតូចំនួន០១គ្រឿង មានគ្នាចំនួន០២នាក់ បានធ្វើសកម្មភាព កាច់កម៉ូតូ ដែលចតទុកចោលបានសម្រេច។

ភ្លាម នោះកម្លាំងជំ នាញ ការិយាល័យធ្វើការប្រដេញដល់ចំណុចផ្លូវលេខ២៦៥កែងផ្លូវលេខ១៥០ ក្នុងសង្កាត់ទឹកល្អក់ទី២ បានឃាត់ខ្លួនជនសង្ស័យបានទាំង០២នាក់ ដែលមាន៖ ទី១) ឈ្មោះ ម៉ៅ រតនះ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើសំណង់ ទីកន្លែងស្នាក់នៅផ្ទះមិនពិតប្រាកដ (អ្នកចុះកាច់)។ ទី២៖ ឈ្មោះ ហៀង លីហ័ង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅភូមិរកាធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (អ្នកបើក)។

សម្ភារៈដកហូតមាន៖ ១. ម៉ូតូហុងដា ឃ្លីក ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 1HL-6412(របស់ជន រងគ្រោះ)។ ២. ម៉ូតូហុងដា ឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1KC-6034(របស់ជនសង្ស័យ)។

បច្ចុប្បន្ន កម្លាំងជំនាញបាននាំជនសង្ស័យខាងលើ មកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង