ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក Zelenskiy ឈានទៅរកការផ្លាស់ប្តូររដ្ឋមន្ត្រីការពារជាតិ ក្នុងកំឡុងសង្គ្រាម

65

អ៊ុយក្រែន៖ កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បាននិយាយថា លោកបានសម្រេចចិត្តផ្លាស់ប្តូររដ្ឋមន្ត្រីការពារជាតិ ដែលជាដំណាក់កាលសម្រាប់ការផ្លាស់ប្តូរដ៏ធំបំផុតនៃដំណើរការការពារជាតិរបស់អ៊ុយក្រែន ចាប់តាំងពីរុស្ស៊ីបានឈ្លានពានពេញលេញនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២។

នៅក្នុងវីដេអូសុន្ទរកថាពេលយប់ទៅកាន់ជនរួមជាតិ លោក Zelenskiy បាននិយាយថាលោកនឹងបញ្ឈប់រដ្ឋមន្ត្រីការពារជាតិលោក Oleksii Reznikov ហើយនឹងស្នើសុំសភាក្នុងសប្តាហ៍នេះឲ្យលោក Rustem Umerov ជំនួស ដែលជាប្រធានមូលនិធិឯកជនភាវូបនីយកម្មដ៏សំខាន់របស់ប្រទេស។

លោក Reznikov កាន់តំណែងជារដ្ឋមន្ត្រីការពារជាតិចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២១ បានជួយធានាឲ្យមានជំនួយយោធារបស់ប្រទេសលោកខាងលិចដែលគិតជាទឹកប្រាក់មានចំនួនរាប់ពាន់លានដុល្លារ ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងក្នុងសង្រ្គាម ប៉ុន្តែត្រូវបានជាប់គាំងដោយមានការចោទប្រកាន់ស្តីពីអំពើពុករលួយនៅក្នុងក្រសួងការពារជាតិ ដែលលោកបានពិពណ៌នាថាជាការលាបពណ៌។

ការសម្រេចចិត្តនេះកើតឡើងចំពេលមានការបង្រ្កាបអំពើពុករលួយក្នុងប្រទេសអ៊ុយក្រែន ដែលលោក Zelenskiy បានចង់បញ្ជាក់។ ទីក្រុង Kyiv បានដាក់ពាក្យសុំចូលជាសមាជិកសហភាពអឺរ៉ុប ហើយសាធារណជនឆាប់មានប្រតិកម្មយ៉ាងខ្លាំងចំពោះអំពើពុករលួយ ខណៈដែលសង្រ្គាមបានផ្ទុះឡើងដោយមើលមិនឃើញទីបញ្ចប់៕

 

អត្ថបទដែលជាប់ទាក់ទង