ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក នេត្រ ភត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ប្រកាសពីការប្រែក្លាយ AKP ឱ្យទៅជាទីភ្នាក់ងារជាតិមួយឈានមុខ និងជាសម្លេងរបស់រាជរដ្ឋាភិបាល

65

 

ភ្នំពេញ៖ លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ប្រកាសពីការប្រែក្លាយទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ឱ្យទៅជាទីភ្នាក់ងារជាតិឈានមុខ និងជាសម្លេងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងឋានៈលោកជារដ្ឋមន្រ្តីក្រសួងព័ត៌មាននៃរាជរដ្ឋាភិបាលអាណត្តិទី៧នេះ។ លោកបន្ដថា ត្រូវធ្វើយ៉ាងណាឱ្យ AKP នេះដើរមុខគេលើប្រព័ន្ធផ្សព្វផ្សាយឯកជនផ្សេងៗនាពេលបច្ចុប្បន្ននេះ។

ក្នុងជំនួបជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៅព្រឹកថ្ងៃទី៥ កញ្ញា
២០២៣ លោក រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ដើម្បីឱ្យទីភ្នាក់ងារជាតិនេះឈានមុខគេក្នុងប្រព័ន្ធផ្សព្វផ្សាយនោះ លុះត្រាតែត្រូវគិតគូរឡើងវិញលើការងារសរសេរព័ត៌មានឱ្យមានគុណភាព និងមានល្បឿនលឿនជាងនេះ។

លោក បញ្ជាក់ថា ត្រូវខិតខំធ្វើយ៉ាងណាឱ្យទីភ្នាក់ងារជាតិមួយនេះ ក្លាយជាទីភ្នាក់ងារមួយ ដែលប្រព័ន្ធផ្សព្វផ្សាយឯកជនផ្សេងៗយកធ្វើជាប្រភពក្នុងការផ្សព្វផ្សាយទៅកាន់សាធារណជន។

ការកសាងឱ្យមានទំនុកចិត្តគឺជាកិច្ចការសំខាន់ដែលទីភ្នាក់ងារជាតិមួយនេះត្រូវគិតគូរឡើងវិញ ដើម្បីទទួលបានប្រភពព័ត៌មានច្រើនពីសំណាក់ស្ថាប័នពាក់ព័ន្ធដើម្បីឱ្យទីភ្នាក់ងារជាតិមួយនេះ ឈានមុខគេលើសមរភូមិផ្សព្វផ្សាយ នាពេលបច្ចុប្បន្ននេះ និងទទួលបានប្រភពព័ត៌មានច្រើនយកទៅផ្សព្វផ្សាយ។ នេះគឺជាការ គូសបញ្ជាក់របស់លោករដ្ឋមន្រ្តី។

លោកបានបញ្ជាក់ថា ដើម្បីកសាងនូវទំនុកចិត្តនេះគឺវាទាមទារធ្វើយ៉ាងណាពង្រឹងឱ្យបាននូវគុណភាពព័ត៌មាន ល្បឿនព័ត៌មាន និងការផ្សព្វផ្សាយឱ្យបានទូលំទូលាយ៕. សំរិត

អត្ថបទដែលជាប់ទាក់ទង