ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន ធ្វើសមយុទ្ធសុខាភិបាលរួមគ្នា ដែលមានឈ្មោះថា “ទេវតាសន្តិភាព ឆ្នាំ២០២៣

39

 

ភ្នំពេញ៖ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ សូមជម្រាប ជូនដល់សាធារណជន និងបណ្ដាញសារព័ត៌មានឱ្យបានជ្រាបថា កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន បានរៀបចំធ្វើសមយុទ្ធសុខាភិបាលរួមគ្នា ដែលមានឈ្មោះថា “ទេវតាសន្តិភាព ឆ្នាំ២០២៣ នៅពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២៣។

គោលដៅសំខាន់នៃការធ្វើសមយុទ្ធនេះ ដើម្បីអបអរសាទរខូបលើកទី៦៥ឆ្នាំ ថ្ងៃបង្កើត ចំណងការទូត រវាងសាធារណរដ្ឋប្រជាមានិតចិន ជាមួយព្រះរាជាណាចក្រកម្ពុជា ក៍ដូចជា ដើម្បីលើកកម្ពស់សមត្ថភាព ផ្លាស់ប្ដូរបទពិសោធន៍ក្នុងកិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាល ប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ និងជំងឺឆ្លងផ្សេងៗឱ្យប្រកបដោយប្រសិទ្ធភាព។

សមយុទ្ធបានកំណត់យកប្រធានបទ ” ប្រតិបត្តិការសង្គ្រោះសុខាភិបាលមនុស្សធម៌អន្តរជាតិ រួមគ្នានៅតំបន់គ្រោះមហន្តរាយខ្យល់ព្យុះ និងទឹកជំនន់ធ្ងន់ធ្ងរ “ ដែលនឹងប្រារព្ធធ្វើរយៈពេល១៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ធ្វើនៅបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក និងមានការពិនិត្យជំងឺជូនប្រជាពលរដ្ឋ នៅមន្ទីរពេទ្យព្រះកេតុមាលា និងនៅមន្ទីរពេទ្យ យោធភូមិភាគទី៤ ខេត្តសៀមរាប៕

អត្ថបទដែលជាប់ទាក់ទង