ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចចាប់កូនសេកលោកម្នាក់ ទាញកាំបិតកាប់ព្រះសង្ឃក្នុងវត្តស្ពឺជើង

36

 

កំពង់ធំ÷ ករណីទំនាស់ពាក្យសម្ដីនឹងគ្នាហិង្សាដោយចេតនា (មានស្ថានទំងន់ទោស) កូនសេកលោកម្នាក់ ទាញកាំបិតកាប់ព្រះសង្ឃក្នុងវត្តស្ពឺជើង ត្រូវបានកងកម្លាំងប៉ុស្តិ៍កំពង់ចិនជើង ប៉ុស្តិ៍ទ្រានិងប្រជាការពារទាំងអស់ ចាប់ខ្លួនជនដៃដល់បានហើយ។

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១២.០០នាទី អធ្រាត្រ មានករណីហិង្សាដោយចេតនា (មានស្ថានទំងន់ទោស) នៅចំណុចវត្តស្ពឺជើង បង្កឡើងដោយជនសង្ស័យឈ្មោះ មី ម៉ៃ ភេទប្រុស ជាកូនសេកលោក អាយុ ២០ឆ្នាំស្នាក់ក្នុងវត្តស្ពឺជើង ក្នុងភូមិម្សាក្រងជើង ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ។

ជនសង្ស័យឈ្មោះ មី ម៉ៃ មានស្រុកកំណើតនៅភូមិដូនល្អ ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ បានកាប់នឹងកាំបិតទៅលើជនរងគ្រោះឈ្មោះ ផាន សុភាក់ ភេទប្រុស ជាព្រះសង្ឃ ដែលមានព្រះជន្ម៣២ឆ្នាំ គង់នៅក្នុងវត្តស្ពឺជើង ភូមិ ម្សាក្រងជើង ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ដោយកាប់ត្រូវ០៤កន្លែង ត្រូវចំកញ្ចឹងក២កាំបិត ដៃ១កាំបិត និងកំផួនជើងមួយកាំបិតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង