ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្លែឈើជាច្រើនមុខ ដែលប្រជាពលរដ្ឋបេះពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ជុំវិញរមណីយដ្ឋានអង្គរ យកមកលក់ ជូនភ្ញៀវជាតិ.អន្ដរជាតិ

42

សៀមរាប៖ ផ្លែឈើជាច្រើនមុខ ដែលប្រជាពលរដ្ឋបេះ ពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ជុំវិញរមណីយដ្ឋានអង្គរ យកមកលក់ ជូនភ្ញៀវជាតិ.អន្ដរជាតិ ។ ផ្លែឈើនៅក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ជុំវិញរមណីយ ដ្ឋានអង្គរ តែងតែផ្តល់អនុផលដល់ប្រជាពលរដ្ឋរស់នៅតំបន់នេះជាបន្តបន្ទាប់ មិនដែលដាច់ទៅតាមរដូវកាលរបស់វា។ បច្ចុប្បន្នប្រជាពលរដ្ឋរស់នៅក្នុងតំបន់អង្គរនេះ កំពុងតែប្រមូលអនុផលព្រៃឈើជាច្រើនមុខ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ជុំវិញ យកមកលក់ជូនភ្ញៀវទេសចរ និងប្រជាពល រដ្ឋដែលចូលចិត្តហូបផ្លែទាំងនេះ។

លោកស្រី ឈៀន ដូរ៉ា រស់នៅភូមិភ្លុង ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប បានឱ្យដឹងនៅថ្ងៃទី១៩ កញ្ញា ២០២៣នេះ
ថា ប្រជាពលរដ្ឋនៅក្នុងភូមិនេះ តែងតែនាំគ្នាទៅបេះផ្លែឈើព្រៃមកដាក់លក់ តាមដងផ្លូវនានាក្នុងតំបន់អង្គរនេះ ដោយមានទី តាំងផ្សេងៗគ្នា។

លោកស្រីឈៀន ដូរ៉ា គឺលក់នៅទីតាំងខាងជើងប្រាសាទព្រះខ័ណ។  ផ្លែឈើព្រៃដែលកំពុងទុំបច្ចុប្បន្ននេះ មានផ្លែត្រៀល, ទំពាំងបាយជូព្រៃ, ផ្លែរស្រម៉រ, រួមជាមួយដំឡូងទៀន, ពងអង្ក្រង, រួមជាមួយផ្លែឈើហូបផ្លែរជាច្រើនទៀត។ក្រៅពីនេះ ក៏មានផលដំណាំផ្សេងៗ ដែលដាំដោយពួកគាត់ផ្ទាល់ ក៏បានយកមកដាក់លក់ជាមួយគ្នាខ្លះៗដែរ។

លោកស្រីឈៀន ដូរ៉ា បានបន្តថា ផ្លែឈើព្រៃនេះ មានមួយចំនួនបេះនៅក្នុងព្រៃក្នុងតំបន់អង្គរ និងខ្លះទៀតបេះមកពីព្រៃនៅជុំវិញនេះ។ ប៉ុន្តែសម្រាប់រដូវកាលនេះ ផ្លែឈើនៅក្នុងព្រៃអង្គរបេះមិនសូវបានទេ ដោយសារតែសត្វស្វាវាស៊ីអស់។ ផ្លែរឈើព្រៃខាងលើនេះ ចាប់ផ្តើមទុំចាប់ពីខែកក្កដា ហើយនិងអស់នៅត្រឹមខែតុលា ។សម្រាប់ផ្លែត្រៀល, ទំពាំងបាយជូព្រៃ, គឺលក់ក្នុង១ចង្កោមតម្លៃ ៨ ០០០រៀល ឬតាមទៅតូចធំជាក់ស្តែង។

លោកស្រី បានបន្តទៀតថា បន្ទាប់ពីផ្លែឈើព្រៃខាងលើនេះផុតអស់ រដូវផ្លែគុយទុំ និងផ្លែសេមាន់ រួមជាមួយផ្លែរឈើផ្សេងៗទៀតបានមកដល់ ។ ដូចនេះពួកគាត់ទទួលបានអនុផលព្រៃឈើ នៅក្នុងតំបន់អង្គរនេះ ជាបន្តបន្ទាប់គ្រប់រដូវកាល ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង