ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយករដ្ឋមន្រ្ដី ស្នើឱ្យរដ្ឋមន្រ្តី ក្រសួងរ៉ែ និងថាមពលពិនិត្យការបញ្ចុះតម្លៃភ្លើង ក្នុងកម្រិតណា មួយ ដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាប្រកបអាជីវកម្មបានស្រួល

36

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះ រាជាណាចក្រកម្ពុជាបាន ស្នើឱ្យ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ពិនិត្យការបញ្ចុះតម្លៃភ្លើងក្នុងកម្រិតណាមួយសម្រាប់ ឱ្យសហគ្រាស និងសិប្បកម្មនៅកម្ពុជាអាចបង្កើនការផលិតបន្ថែមទៀត។ ការស្នើ របស់ សម្តេចធិបតីនាយករដ្ឋមន្រ្ដីបែបនេះ  នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោ ជិត ចំនួន ១៨ ១០៤ នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៨ នៅក្នុងស្រុកបាទី ខេត្តតាកែវ នាព្រឹក ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា៖ «ខ្ញុំបានឱ្យឯកឧត្តម កែវ រតនៈ ពិនិត្យមើលតម្លៃអគ្គិសនី តើអាចបញ្ចុះក្នុងកម្រិតណាមួយ ពិសេសទៅលើវិស័យ សហ គ្រាស ធុនតូច និងមធ្យម និងសិប្បកម្ម ឬរោងចក្រ ព្រោះនៅពេលដែលតម្លៃអគ្គិសនី ថោក គាត់នឹងបង្កើនការផលិតថែមទៀត»។ សម្ដេចធិបតីបានលើកឡើងថា អាចមានសហ គ្រាសប្រមាណ ២១ ០០០ សហ គ្រាស ដែលអាចទទួលបានផលប្រយោជន៍ពី ការបញ្ចុះ តម្លៃ ភ្លើងអគ្គិសនីនេះ។

ជាមួយគ្នានេះដែរ សម្តេចធិបតីនាយករដ្ឋមន្រ្ដីបានជំរុញឱ្យឯកឧត្ដមរដ្ឋ មន្រ្តី ក្រសួងរ៉ែ និងថាមពលត្រូវចាប់ផ្តើមធ្វើកុំចាំបាច់អនុវត្តន៍ថ្ងៃក្រោយ គឺចាប់ផ្ដើមអនុវត្តន៍ភ្លាម ចាប់ពី ពេលនេះតទៅ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង