ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាំយកអំណោយស ស យ ក កម្ពុជាទៅចែកជូនពលរដ្ឋជួបការលំបាកខ្វះខាត៧គ្រួសារ

113

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២១មិថុនានេះសមាជិក សមាជិកា
សហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌ៧មករា បាននាំយកអំណោយរបស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ចុះជួបសួរសុខទុក្ខប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងចាស់ជរា ស្ថិតនៅភូមិ៧ សង្កាត់អូរឫស្សីទី២ ចំនួន៧គ្រួសារ ក្នុង១គ្រួសារទទួលបានអង្ករ២៥គីឡូក្រាម ,មី១កេស, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ ។
មន្ត្រីរដ្ឋបាលខណ្ឌ៧មករា បានឱ្យដឹងថា៖ អំណោយដែលនាំយកទៅចែកជូន ប្រជាពលរដ្ឋខាងលើចំនួន៧គ្រួសារ ទី1-លោកស្រី កែវ ណាយ ផ្ទះលេខ១៧អឺ១ ទី2-លោក ម៉ី សុខបូរិន ផ្ទះលេខ១១អឺ៣ ទី3-លោកស្រី លឿង វណ្ណារី ផ្ទះលេខ១៧អឺ៣ ទី4-លោក តែ ហៀកឈាង ផ្ទះលេខ១១អឺ ៤ហ្សិត ទី5-លោក ហាក់ ស្រេង ផ្ទះលេខ២១អឺ២ហ្សិត ទី6-លោក ធឹក សុខគាង ផ្ទះលេខ១៧អឺ៣ហ្សិតនិងទី7-លោកស្រី ឫទ្ធី សី ផ្ទះលេខ១ហ្សិត ។
កន្លងមកលោកអភិបាលខណ្ឌ៧មករា និងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌ៧មករា បាននាំយកអំណោយរបស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ចុះជួបសួរសុខទុក្ខប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងចាស់ជរា ជាបន្តបន្ទាប់៕

អត្ថបទដែលជាប់ទាក់ទង