ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យុវតីម្នាក់ ជិះម៉ូតូព្រហើនចាក់ជ្រែតាមដងផ្លូវ ត្រូវនគរបាលស្រុកកំពង់ត្របែក នាំខ្លួនមកអប់រំ ធ្វើកិច្ចសន្យានៅចំពោះមុខឪពុកម្តាយ

47

 

ខេត្តព្រៃវែង ៖ យុវតីម្នាក់ ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក នាំខ្លួនមកអប់រំណែនាំ ធ្វើកិច្ចសន្យា នៅចំពោះមុខឪពុកម្តាយ ក្រោយនគរបាលប្រទះឃើញវីដេអូយុវតីខាងលើ ជិះម៉ូតូព្រហើនចាក់ជ្រែ តាមបណ្ដោយផ្លូវជាតិលេខ១ ហើយត្រូវបានបង្ហោះ និងចែកចាយតាមបណ្ដាញសង្គមហ្វេសប៊ុក ។

គួរបញ្ជាក់ថា នគរបាលស្រុកកំពង់ត្របែកបានប្រទះឃើញវីដេអូនេះ លើបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ដោយក្មេងស្រីខាងលើ បានជិះម៉ូតូព្រហើនរេចុះរេឡើងពេញផ្លូវ តាមបណ្ដោយផ្លូវជាតិលេខ១ ។ ភ្លាមៗនោះ កម្លាំងនគរបាល ក៏បានចុះស្រាវជ្រាវរហូតរកឃើញយុវតីខាងលើ រួចក៏ហៅមកធ្វើការសួរនាំ ។

បច្ចុប្បន្ន យុវតីខាងលើ ត្រូវបានកម្លាំងនគរបាល នាំខ្លួនមកអប់រំណែនាំ និងធ្វើកិច្ចសន្យា នៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក និងអញ្ជើញអាណាព្យាបាលមកធានា រួចអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ ៕

អត្ថបទដែលជាប់ទាក់ទង