ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រទះ​ឃើញ​មនុស្ស​ប្រុស ​២ ​នាក់​ស្លាប់​ ក្នុង​ទឹក​ជំរំ​សត្វ​ភេរ​ ខេត្តកោះកុង​

44

 

​កោះកុង​ ៖​ ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឲ្យដឹងថា មនុស្ស​ប្រុស​២​នាក់​ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​ នៅ​ថ្ងៃ​ទី​២៤​ ខែកញ្ញា​ ឆ្នាំ​២០២៣​
​វេលា​ម៉ោង​១​និង​២៧​នាទី​យប់​ នៅ​ចំណុច​ទឹកស្ទឹង​ (​ជំរំ​សត្វ​ភេរ​)​ ស្ថិត​ក្នុងភូមិ​កំ​លត​ ឃុំ​ជី​ផាត​ ស្រុក​ថ្ម​បាំង​ ខេត្តកោះកុង​។​

​ជន​រង​គ្រោះ​ឈ្មោះ​ ១-​ឈ្មោះ​ ខាត់​ ប៊ុ​ន​ណា​រ៉េ​ត​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ភូមិ​អង្គ​គគីរ​ ឃុំ​ពពេល​ ស្រុក​ត្រាំកក់​ ខេត្តតាកែវ​។​
២-​ឈ្មោះ​ហេង​ សុវណ្ណ​ចន្ទ​ពេជ្រ​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ភូមិ​សុវណ្ណ​សាគរ​ ឃុំ​កំពង់​កណ្ដាល​ ស្រុក​កំពត​ ខេត្តកំពត​។​

​យោង​តាម​ការ​ពិនិត្យ​លើ​សាកសព​ ដែល​មានការ​ចូលរួម​ពី​លោកគ្រូ​ប្រធាន​មណ្ឌល​សុខភាព​ឃុំ​ជី​ផាត​ ព្រមទាំង​ផ្នែក​ជំនាញ​និង​ប៉ុស្តិ​នគរបាល​រដ្ឋបាល​ និង​អាជ្ញាធរ​ឃុំ​ ភូមិ​ឃើញ​ថា​ ជន​រង​គ្រោះ​ម្នាក់​ស្លៀកខោ​ខូ​វ​ប៊​យ​ជើងវែង​ ពាក់​អាវយឺត​ពណ៌​ខ្មៅ​ដៃខ្លី​ (​ពាក់​នាឡិកា​ជ័រ​ពណ៌​ខ្មៅ​)​ រីឯ​ជន​រង​គ្រោះ​ម្នាក់​ទៀត​ ស្លៀកខោ​ជើងវែង​ពណ៌​គគីរ​ ពាក់​អាវយឺត​ពណ៌​ខ្មៅ​ដៃខ្លី​ (​ពាក់ចិញ្ចៀន​ចំរៀកផ្តៅ​ពណ៌​ស​)​ ។​
​នៅ​លើ​សាកសព​ជន​រង​គ្រោះ​ទី​១​ ឃើញ​មាន​ហូរ​ឈាម​តាម​ច្រមុះ​ ពណ៌​ក្រហម​ផ្កាឈូក​ -​សព​ជន​រង​គ្រោះ​ទី​២​ មាន​ឈាម​ហូរ​តាម​ច្រមុះ​និង​មាត់​និង​ស្នាម​ដាច់​រលាត់​ត្រង់​ម្រាមដៃ​ខាងឆ្វេង​
​មួយ​កន្លែង​។​ ក្រៅពី​នោះ​ពុំ​មាន​អ្វី​គួរ​ឲ្យ​កត់សំគាល់​ឡើយ​។​

​តាម​ការ​ពិនិត្យ​របស់​គ្រូពេទ្យ​បាន​សន្និដ្ឋាន​ថា​ ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ស្លាប់​ដោយ​ខ្លួនឯង​ មិន​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​ឡើយ​។​

​សព​ជន​រង​គ្រោះ​ទាំង​ពីរ​បាន​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​សុវណ្ណ​ឥសី​ (​ហៅ​វត្ត​ជី​ផាត​)​ រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទដែលជាប់ទាក់ទង