ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃទី២៦ កញ្ញា ជាថ្ងៃខួប៥៤ ឆ្នាំនៃការយាងសោយព្រះទិវង្គតសម្តេចព្រះសង្ឃ រាជជួនណាត

53

ភ្នំពេញ៖ ថ្ងៃទី២៦ កញ្ញា ជាថ្ងៃខួប៥៤ឆ្នាំ នៃការយាងសោយ ព្រះទិវង្គតសម្តេចព្រះសង្ឃរាជជួនណាត ក្រុមព្រះសង្ឃដែលគង់កំដរចាំចូលគាល់បម្រេីសម្ដេចព្រះសង្ឃរាជបាននិមន្តយ៉ាងរហ័សចូលទៅក្នុងក្រឡាបន្ទំនៃសម្ដេច ។ គ្រានោះសម្ដេចព្រះសង្ឃរាជទ្រង់មានព្រះបន្ទូលថា ខ្ញុំចុកណាស់ៗ ។ រំពេចនោះព្រះសង្ឃដែលនៅកំដរនៅទីនោះបានជំនុំពិគ្រោះគ្នាឱ្យព្រះសិរីវិសុទ្ធម៉ីយ៉ាំង ទូរសព្ទទៅលោកវេជ្ជបណ្ឌិតថោប៉េងថុងនិងទៅក្រសួងធម្មការ ។

ក្រោយមកក្រុមវេជ្ជបណ្ឌិតជាច្រេីនរូបបានអញ្ជេីញមក រួមទាំងវេជ្ជបណ្ឌិតបារាំងផង បានចូលពិនិត្យព្រះរាជសុខភាពនៃសម្ដេច ឃេីញថាព្រះរោគនៃទ្រង់មិនធ្ងន់ខ្លាំងទេ តែយ៉ាងណាក៏ដោយខាងក្រសួងសុខាភិបាលបានចាត់លោកគ្រូពេទ្យ យូ គឹមយាន និង លី គឹមសាន ឱ្យមករក្សាព្រះរោគ និង ថ្វាយព្រះឱសថជាប្រចាំ ។ ថ្ងៃព្រហស្បតិ៍១៤កេីត ខែភទ្របទព.ស. ២៥១៣ ត្រូវនឹងថ្ងៃទី២៦ខែកញ្ញាគ.ស. ១៩៦៩ រាត្រីនោះមានព្រះចន្ទបាំងឆ័ត្រគួរឲ្យអស្ចារ្យ ។ម៉ោង២០:២០នាទី ស្រាប់តែព្រះអស្សាសប្បស្សាសៈ(ខ្យល់ដង្ហេីម ចេញចូល) នៃសម្ដេចសង្ឃរលត់ស្ងប់ឈឹងអំពីព្រះកាយលេីព្រះទែនសយនាក្នុងព្រះរាជដំណាក់របស់ព្រះអង្គក្នុងព្រះជន្ម ៨៦ព្រះវស្សា ។

ក្រោយពេលដែលសម្ដេចព្រះសង្ឃ
រាជសោយទិវង្គតភ្លាម ព្រះសង្ឃជាច្រេីនអង្គ រួមទាំងគិលានុបដ្ឋាកផងនោះ ចាប់ផ្ដេីមរំជួលចិត្តញាប់ញ័រស្រឡាំងកាំងក៏ប្រញាប់ប្រញាល់ផ្សព្វផ្សាយដំណឹងនៃការ សោយទិវង្គតនៃសម្ដេចទៅដល់ព្រះសង្ឃក្នុងវត្តភ្លាម ខ្លះនិមន្តទៅប្រាប់ដល់វត្តឯទៀត ,ខ្លះទៅខាងព្រះរាជដំណាក់ចំការរមន,ខ្លះទៅក្រសួងធម្មការ ,សាលាក្រុង និង ស្ថាប័នឯទៀត ។
ក្រោយមកសម្ដេចព្រះប្រមុខរដ្ឋនរោត្តម សីហនុ ស្ដេចយាងយ៉ាងប្រញាប់មកមហាកុដិនាវត្តឧណ្ណាលោម ដេីម្បីក្រាបបង្គំព្រះបរមសព ។ សម្ដេចព្រះពោធិវង្ស ហួត តាតគង់ប្រកៀកនឹងព្រះសពដោយព្រះភ័ក្ត្រស្រពោន ។ ឯខាងព្រះបរមរាជវាំង សម្ដេចព្រះមហាក្សត្រិយានី ជាអម្ចាស់ជីវិតលើត្បូងស្ដេចចាត់ឱ្យព្រះរាជតំណាងមកថ្វាយបង្គំព្រះបរមសព គ្រានោះ ក៏មានឥស្សរជនជាច្រេីនរូបអញ្ជេីញ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង