ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គីភ័យបំផ្លាញផ្ទះអ្នកស្រុក កោះក្របីសង្កាត់ព្រែកថ្មី ទាំងកណ្ដាលអធ្រាត្រ

74

ភ្នំពេញ៖បើយោងតាមសេចក្ដីរាយការណ៍បានអោយដឹងនៅព្រឹកថ្ងៃទី៤ខែតុលានេះថាដោយកាលពីម៉ោងសូន្យកណ្ដាលអាធ្រាត្រនៅយប់ថ្ងៃទី៣ខែតុលាឆ្នាំ២០២៣ នេះដោយមានករណីអគ្គីភ័យកើតឡើងដោយឆាបឆេះយ៉ាងសន្ធោរសន្ធៅទៅលើលំនៅស្ថានប្រជាជននៅភូមិកោះក្របី សង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅរាជធានីភ្នំពេញហើយភ្លាមនោះក្រុមរថយន្តពន្លត់អគ្គីភ័យសាលាខណ្ឌច្បារអំពៅក៏បានចេញទៅជួយអន្តរាគមន៍ដោយបាញ់ទឹកពន្លត់អគ្គីភ័យដែលកំពុងឆាបឆេះលំនៅស្ថានប្រជាជនគឺដើម្បីទប់ស្កាត់មិនអោយមានការឆាបឆេះរាលដាលដល់លំនៅប្រជាជនដែលនៅជិតខាងគ្នានោះហើយក្នុងនោះដែរក៏មានរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញនិងទីក្រុងនរា មកជួយអន្តរាគមន៍ដោយបាញ់ទឹកពន្លត់ផងដែរ។ អគ្គីភ័យបានថមថយរលត់អស់ទៅវិញនៅម៉ោងជាង១រំលងអាធ្រាត្រឈានចូលថ្ងៃទី៤ខែឆ្នាំដដែលនេះ។
ក្នុងនោះសមត្ថកិច្ចអាជ្ញាធរស្នើដល់បងប្អូនប្រជាជនទូទៅអោយមានការប្រុងប្រយ័ត្នពីបញ្ហាភ្លើងផ្សែងផងដែរនាឱកាសពិធីបិណ្យកាន់បិណ្ឌ .ភ្ជុំបិណ្ឌនៅឆ្នាំនេះ«2023»គឺដើម្បីសុខសុវត្ថិភាពដល់យើងគ្រប់ៗគ្នា៕

អត្ថបទដែលជាប់ទាក់ទង