ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្លាប់២នាក់របួសធ្ងន់ម្នាក់ រថយន្តSUZU ព្រលះជាមួយរថយន្តកុងតឺន័រ

228

ព្រះសីហនុ៖ មនុស្សចំនួន២នាក់ បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរមួយ បានកើតឡើងរវាងរថយន្ត ISUZU បុកជាមួយរថយន្តកុងតឺន័រ កាលពី​វេលា​ម៉ោង​១០​យប់ថ្ងៃ​ទី​៨​ ខែមិថុនា​ ឆ្នាំ​ ២០១៨ លើផ្លូវជាតិលេខ​៤​ ចន្លោះ​បង្គោល​​គីឡូម៉ែត្រ​លេខ​ 134-135​ ភូមិ​បឹងត្រាច​ ឃុំចំការហ្លួង​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ​។

គ្រោះថ្នាក់ចរាចរនេះ បង្កដោយរថយន្ត​ម៉ាក​ អ៊ី​ហ៊្សុយហ៊្សុយ​ (ISUZU) ចង្កូតស្តាំ​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ព្រះសីហនុ​ 2A-2417 មាន​ទិសដៅ​ពីភ្នំពេញទៅខេត្តព្រះសីហនុ​ បានរេចង្កូតចូលទៅបុករថយន្តម៉ាក​ ហ៊ីយ៉ាន់ដាយ​ (HYUNDAI) ក្បាល​ពណ៌ស​ ទ្រុង​ពណ៌ស​ ពាក់​ស្លាក​លេខ​ ព្រះសីហនុ​ 3A-6591 ក្នុង​​ទិសដៅ​បញ្ច្រាសទិសគ្នា បណ្តាលឲ្យ​រថយន្ត ISUZU មានគ្នា​៣នាក់​ ក្នុង​នោះ​ស្លាប់​ ២នាក់​ និង​របួស​ធ្ងន់ម្នាក់ ។ អ្នកស្លាប់និងរបួសទាំង៣នាក់ ១/​ ឈ្មោះ​​ ម៉េង​ និត ភេទ​ប្រុស​ អាយុ​ ​២៤ឆ្នាំ​ ជនជាតិ​ខ្មែរ​ ជាអ្នកបើកបរ(ស្លាប់) ២/ ឈ្មោះ​ មាស​ ចិត្រា​ ភេទ​ប្រុស​ អាយុ​ ២៣ឆ្នាំ​ ជនជាតិ​ខ្មែរ​(ស្លាប់) ៣​/​ ឈ្មោះ​ មិន​ ណែត​ ភេទប្រុស​ អាយុ៣១ឆ្នាំ​ ជនជាតិ​ខ្មែរ ​​របួសធ្ងន់​ ត្រូវ​បានកម្លាំង​​កងរាជអាវុធហត្ថស្នាក់ការសនិ្តសុខ​ ៤០២​ សហការ​ជាមួយ​កំលាំង​នៃអធិការ​ដ្ឋាន​នគរបាលស្រុកកំពង់សីលា​ បញ្ជូនទៅ​មន្ទីរពេទ្យ​បង្អែកស្រុកស្រែអំបិល​ អ្នកទាំងបីរស់នៅភូមិអូរត្រេះ​ ឃុំអូត្រេះ​ ស្រុក​ស្ទឹងហាវ​ ខេត្ត​ព្រះសីហនុ​។ ចំណែកអ្នកបើកបររថយន្តហ៊ីយ៉ាន់ដាយ​បានរត់គេចបាត់។

ក្រោយកើតហេតុសាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារមកទទួល​យកទៅធ្វើបុណ្យតាមប្រពៃណី​។ ចំណែក​រថយន្តទាំងពីរគ្រឿងខូចខាតធ្ងន់ សមត្ថកិច្ចបានហៅរថយន្តស្ទូច យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ដើម្បីបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង