ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បិទគណនី ហ្វេសប៊ុក ក្លែងក្លាយ មួយចំនួន ដែលផ្សព្វផ្សាយបង្កអសន្តិសុខ និងបំពុលសង្គម

115


(ភ្នំពេញ)៖ នាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨នេះ បានប្រកាសបិទ « ហ្វេសប៊ុក ក្លែងក្លាយ» មួយចំនួន ដែលកន្លងមកផ្សព្វផ្សាយញុះញង់ បង្កអសន្តិសុខ បំពុលសង្គម នៅក្នុងប្រទេសកម្ពុជា។
តាមការផ្សព្វផ្សាយរបស់ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ទំព័រហ្វេសប៊ុក ដែលត្រូវបានបិទជាស្ថាពរនេះ រួមមានដូចជា៖
​​១៖ ទំព័រ Facebook ឈ្មោះ សមាគមន៍វៀតណាមនៅកម្ពុជា
២៖ ទំព័រ Facebook ឈ្មោះ Hun Mannet (ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត), Hun Manet, Prime Minister of Cambodia, Hun Manet (របស់ ឯកឧត្តម ហ៊ុន ម៉ាណែត)
៣៖ ទំព័រ Facebook ឈ្មោះ Vong Bunintreavuth
៤៖ ទំព័រ សមាគមវៀតណាមនៅកម្ពុជា -ល-
ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ដោយសារតែមានការវិវឌ្ឍន៍យ៉ាងខ្លាំងនៃប្រព័ន្ធបច្ចេកវិទ្យា និងអ៊ីនធឺណែតនៅទូទាំងសកលលោក ក៏ដូចជាសេរីភាព នៃការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមហ្វសប៊ុក បានធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាជាច្រើន បាននិងកំពុងប្រើប្រាស់ប្រព័ន្ធនេះ យ៉ាងពេញនិយម រាប់បញ្ចូលទាំងថ្នាក់ដឹកនាំកំពូលៗមួយចំនួនធំ នៃរាជរាដ្ឋាភិបាលកម្ពុជាផងដែរ។​ ក្រសួងបានបញ្ជាក់ថា ដោយសារតែប្រព័ន្ធនេះ មានភាពងាយស្រួលក្នុងការប្រើប្រាស់ និងភាពសំបូរបែប នៃប្រព័ន្ធអ៊ីនធឺណែត នៅទូទាំងប្រទេសទាំងសេវា និងតំលៃទាបសមរម្យ ជាហេតុនាំឱ្យខិលខូចមួយចំនួនបានឆ្លៀតឱកាស លួចក្លែងបន្លំឈ្មោះថ្នាក់ដឹកនាំមួយចំនួន ដើម្បីបម្រើផលប្រយោជន៍ ទុច្ចរិតរបស់ពួកគេ។

កន្លងទៅ ហ្វេសប៊ុក ក្លែងក្លាយមួយដោយដាក់ឈ្មោះថា «សមាគមន៍វៀតណាមនៅកម្ពុជា» រួមទាំងវេបសាយ និងបណ្តាញ ហ្វេសប៊ុក របស់ក្រុមប្រឆាំង បានផ្សព្វផ្សាយខុសពីការពិត ដែលញុះញង់ បង្កអសន្តិសុខសង្គម ដូចជាបំភ្លៃថា សមាគមវៀតណាមនៅកម្ពុជា បានអំពាវនាវឱ្យពលរដ្ឋវៀតណាម ចូលរួមចំពោះបោះឆ្នោតជាតិ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ជាដើម។
ការផ្សព្វផ្សាយបែបនេះ បានធ្វើឱ្យប្រធានសមាគមខ្មែរ-វៀតណាមនៅកម្ពុជា ពិតប្រាកដបានចេញមុខប្តឹងទៅក្រសួងមហាផ្ទៃ ដើម្បីបិទគណនី ហ្វេសប៊ុក ក្លែងក្លាយ ដែលមានចរិត នយោបាយមួយនេះ។
ក្រៅពីការបិទជាស្ថាពរនូវទំព័រ ហ្វេសប៊ុកក្លែងក្លាយខាងលើនេះ ដើម្បីផ្ដល់ជូននូវភាពច្បាស់លាស់ ជូនសាធារណជន ក្រុមការងាររបស់ នាយកដ្ឋានព័ត៌មានវិទ្យា របស់ក្រសួងមហាផ្ទៃ បានបង្ហាញ និងបញ្ជាក់អំពីគណនីគេហទំព័រហ្វេសបុកផ្លូវការ (Verified Facebook Page) ចំនួន១០ រួចរាល់ជូនក្រសួងស្ថាប័នរាជរដ្ឋាភិបាលចំនួន៦ (ដោយមានសញ្ញាធីកពណ៌ខៀវជាសម្គាល់) ផងដែរ ក្នុងនោះរួមមាន៖
១៖ ទំព័រផ្លូវការរបស់ក្រសួងមហាផ្ទៃ ដែលមានឈ្មោះ “ក្រសួងមហាផ្ទៃ Ministry of Interior Cambodia” និងមានអាស័យដ្ឋាន៖ https://www.facebook.com/ministry.interior/
២៖ ទំព័រផ្លូវការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានឈ្មោះ “ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Ministry of Economy and Finance” និងមានអាស័យដ្ឋាន៖ https://www.facebook.com/ministry.economy.finance/
៣៖ ទំព័រផ្លូវការរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានឈ្មោះ “ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ” និងមានអាស័យដ្ឋាន៖ https://www.facebook.com/mlvt.gov.kh/
៤៖ ទំព័រផ្លូវការរបស់អគ្គនាយកដ្ឋានរតនាគារជាតិ ដែលមានឈ្មោះ“ អគ្គនាយកដ្ឋានរតនាគារជាតិ – General Department of National Treasury ” និងមានអាស័យដ្ឋាន៖ https://www.facebook.com/treasury.gov.kh/
៥៖ ទំព័រផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលមានឈ្មោះ“ អគ្គនាយកដ្ឋានពន្ធដារ General Department of Taxation” និងមានអាស័យដ្ឋាន៖ https://www.facebook.com/cambodiataxation/
៦៖ ទំព័រផ្លូវការរបស់រដ្ឋមន្រ្តីនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានឈ្មោះ “អ៊ិត សំហេង -Ith Sam heng”
និងមានអាស័យដ្ឋាន៖ https://m.facebook.com/ithsamheg/
៧៖ ទំព័រផ្លូវការរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត ដែលមានឈ្មោះ “Hun Manet” និងមានអាស័យដ្ឋាន៖ https://www.facebook.com/Hun-Manet-482663735152092/
៨៖ ទំព័រផ្លូវការរបស់ ឯកឧត្តម វង្ស ប៊ុនឥន្រ្ទាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានរតនាគារជាតិ ដែលមានឈ្មោះ ““ Vong Bunintreavuth” និងមានអាស័យដ្ឋាន៖ https://www.facebook.com/Vong.Bunintreavuth/
៩៖ ទំព័រផ្លូវការរបស់រដ្ឋលេខាធិការនៃ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានឈ្មោះ “Pich Sophoan-ពេជ សោភ័ន” និងមានអាស័យដ្ឋាន៖ https://www.facebook.com/pichsophoan1/
១០៖ ទំព័រផ្លូវការរបស់អ្នកនាំពាក្យរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានឈ្មោះ “HENG Sour” 
និងមានអាស័យដ្ឋាន៖ https://www.facebook.com/hengsour4all/
នាយកដ្ឋានព័ត៌មានវិទ្យា កំពុងតែបន្តការងារខាងលើ ក្នុងការបិទគណនីក្លែងក្លាយជាច្រើនទៀត ដែលកំពុងធ្វើសកម្មភាពទុច្ចរិត និងបន្តបញ្ជាក់អត្តសញ្ញាណ គេហទំព័រ ផ្លូវការរបស់ក្រសួង ស្ថាប័នរដ្ឋ ដើម្បីបម្រើជូននូវភាពច្បាស់លាស់ ដល់សាធារណជនទូទៅបានជ្រាប និងជៀសផុតពីការអំពើឆបោកផ្សេងៗ។​
សូមបញ្ជាក់ដែរថា នាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ មានតួនាទីយ៉ាងសំខាន់ជាសេនាធិការរបស់ក្រសួងមហាផ្ទៃ ក្នុងការទប់ស្កាត់ និងការពារភាពអសកម្មរាល់បទល្មើសតាមបណ្តាញសង្គម ហើយដោះស្រាយនូវរាល់បញ្ហានានាជូនប្រជាពលរដ្ឋផងដែរ៕

អត្ថបទដែលជាប់ទាក់ទង