ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជួសជុលផ្លូវនិងស្ពាន​ លើកំណាត់ផ្លូវជាតិលេខ៩៥​ ប្រវែង​ ៧៩,៥គីឡូម៉ែត្រចាប់ពី ទីរួម​ស្រុក​ឆែប​ ដល់ ភូមិភ្នំដែក​ ស្រុក​រវៀង​

179

 

ខេត្តព្រះវិហារ៖ ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋអោយធ្វើដំណើរបានស្រួល និងដើម្បីថែទាំផ្លូវកុំអោយខូចខានធ្ងរផងនោះ មន្ទីរ​សាធារណការ​ ​និង​ដឹក​ជញ្ជូន​ខេត្ត​ព្រះ​វិហារ ដឹកនាំដោយលោកសំ លាងទ្រីជាប្រធានមន្ទីរ បាននិងកំពុងដាក់គ្រឿងចក្រចុះធ្វើការជួសជុលផ្លូវនិងស្ពាន​ លើកំណាត់ផ្លូវជាតិលេខ៩៥​ ប្រវែង​ ៧៩,៥គីឡូម៉ែត្រចាប់ពី ទីរួម​ស្រុក​ឆែប​ ដល់ ភូមិភ្នំដែក​ ស្រុក​រវៀង​ ខេត្តព្រះវិហារ ។

   លោកសំ លាងទ្រីជាប្រធានមន្ទីរសាធារណការ​ ​និង​ដឹក​ជញ្ជូន​ខេត្ត​ព្រះ​វិហារបានអោយដឹងថា នៅថ្ងៃទី២៧ តុលា ២០១៨នេះ ក្រុមការងារនៃមន្ទីរសាធារណការ​ ​និង​ដឹក​ជញ្ជូន​ខេត្ត​ព្រះ​វិហារបាននិងកំពុងធ្វើការងារថែទាំជាប្រចាំ​ លើកំណាត់ផ្លូវជាតិលេខ៩៥​ ប្រវែង​ ៧៩,៥គីឡូម៉ែត្រចាប់ពីគីឡូម៉ែត្រ ០+០០០​ ទីរួម​ស្រុក​ឆែប​ ដល់គីឡូម៉ែត្រ៧៩+៥០០​ ភូមិភ្នំដែក​ ស្រុក​រវៀង​ ខេត្តព្រះវិហារ​​ ដោយសម្អាតរុក្ខជាតិតាមសង្ខាងផ្លូវ​,​ ស្រោចកៅស៊ូលុបស្នាមប្រេះ​ ស្រុត​ សំបុកមាន់,​ ជួសជុលស្ពាន​ និងកៀរសម្រួលផ្លូវក្រាលក្រួសក្រហម។

   លោក សំ លាងទ្រី ក៏បានសុំអភយ័ទោសដល់បងប្អូនប្រជាពលរដ្ឋ ដែលបានជួបប្រទះការលំបាក ពេល ធ្វើដំណើរឆ្លងកាត់តំបន់នេះ ស្របពេលដែលជំនាញមន្ទីរសាធារណការ កំពុងធ្វើសកម្មភាពជួសជុលផ្លូវនោះ។ លោកក៏បានអរគុណដល់ក្រុមការងារជួសជុលផ្លូវថ្នល់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ដែលបានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្ត ធ្វើការជួសជុលផ្លូវនេះឡើងវិញ ដើម្បីឲ្យប្រជាពលរដ្ឋ ធ្វើដំណើរបានយ៉ាងឆាប់រហស័ ទាន់ពេលវេលា និងប្រកបដោយសុវត្ថិភាព៕

អត្ថបទដែលជាប់ទាក់ទង