ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ៖លីអ្ហែង-លុយអញ !

249

ភ្នំពេញ៖រឿងនោះវាអញ្ចេះទេ!កាលពីចុងអណត្តិទី៥កន្លងទៅបានបន្សល់ទុកនូវពាក្យ២ឃ្លាគឺលីអ្ហែង លុយអញ និងស៊ីអញ សែង អ្ហែង ពាក្យខាងលើនេះលេចឮ និងចេញពីក្រុម កូនចៅរបស់មន្ត្រីរាជការនៃអង្គភាពរដ្ឋមួយចំនួន ពេលពួកគេ ផឹកស៊ីស្រវឹងពួកគេបាន នាំគ្នានិយាយដើមមេរបស់គេទុក ជារឿងកំប្លែងសើចលេងទេបើមិនជឿសួរតាអាទ្រូទៅ?។
តាអាទ្រូឆ្លើយថា៖តាមពិតមិនមែនមេទាំងអស់ សុទ្ធតែបែបនេះទេគឺមានតែមេចោលម្សៀត ខ្លះប៉ុណ្ណោះទេឯមេដែល ល្អគឺចេះចែករំលែកណាស់ដល់កូនចៅខាងក្រោម។ដូច្នេះកុំថាធ្វើជាមេគេស្រួលឲ្យសោះ ។ ជាមេគេត្រូវគិតថាសក់មួយសរសើត្រូវតែច្រៀកជា១០ ឬ ជា១០០នោះទើបសមជាមេដឹកនាំ ។មេដឹកនាំជំនាន់មុនចេះបន្សល់ទុកឲ្យមេដឹកនាំគ្រប់ជំនាន់ ទាំងអស់ណូវវប្បធម៌សក់មួយសរសៃត្រូវច្រៀកជា១០ ឬ ជា១០០ដើម្បីជោគជ័យរបស់ខ្លួនក្នុងថានៈជាមេដឹកនាំ ។
តាអាទ្រូបាននិយាយថារឿងនេះ! វាបានកើតតាំងពីក្នុងអណត្តិទី៥កន្លងទៅនេះមានមន្ត្រីខ្លះពេល ក្លាយជាមេគេស្រាប់ចេះប្រើកូនចៅ និងចេះឲ្យកូនចៅរកលុយឲ្យខ្លួនចាយទៀតផង ។និយាយឲ្យត្រង់ទៅចុះខ្ញុំសង្កេតឃើញថា ប្រធានអង្គភាពនានាដែលដឹកនាំស្ថាប័ន ឬមន្ទីរ ក្រសួង នាយកដ្ឋាន ឬ ត្រឹមថ្នាក់ការិយាល័យ ឬនាយផ្នែក សោះតែគាត់ពូកែប្រើថ្នាក់ក្រោមគាត់ណាស់ ។គាត់ចេះបង្កើតនូវវប្បធម៌លុយអញ ឯ លីអ្ហែង ។មានន័យថាលុយជារបស់អញជាមេ ឯ ការលី សែងជារបស់អ្ហែងជាកូន ចៅ បើនិយាយឲ្យស្រួលស្ដាប់គឺស៊ីជារឿងមេ ឯលីសែងជារឿងកូនចៅឬស៊ីមេ ឯ សែងកូនចៅតែបើនិយាយឲ្យខ្លីលុយអញ លីអ្ហែង ។
ឥឡូវនេះបើកន្លែងណាដែលនៅតែមានវប្បធម៌នេះ កូនចៅនិយាយដើមមេឡើងហុយហើយ ព្រោះគាត់មួយថ្ងៃៗខិតខំធ្វើការឡើងរមាសស្បែក ទៅហើយនោះបានត្រឹមតែហត់ និងត្រូវមាត់តែប៉ុណ្ណោះចំពោះផលប្រយោជន៍ គឺជូនមេតាមការគួរតែប៉ុណ្ណឹងទេ ។អាណត្តិទី៦ហើយលោកមេអើយគួរចេះឲ្យកូនចៅរស់ និងចេះលើកទឹកចិត្តដល់កូនចៅដែលគ្នាខំប្រឹងប្រែងធ្វើការងារផង ។
នៅពេលនេះពាក្យ២ឃ្លានេះទៅជាពាក្យស្លោក ហើយខ្លះក្លាយជាពាក្យស្លេកវិញហើយព្រោះពេលនេះ នាយមិនចាំបាច់ថ្កើងព្រោះពលទេគឺមានតែពលទេដែលសុំមេដើម្បីថ្កើង និងរស់ស្រួលនោះ ។ពីមុនខ្លែងហើរត្បិតខ្យល់តែពេលនេះមិនបាច់ខ្យ់កីខ្លែងហោះ បានដែរព្រោះគេអាចបំពាក់ម៉ាស៊ីនឲ្យខ្លែង បានដែរតើសម្រាប់ហើរបើមិនជឿសួរមេតាអាទ្រូខ្ញុំទៅមើល៕

អត្ថបទដែលជាប់ទាក់ទង