ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរសាធារណការ ខេត្តព្រះវិហារ ជួសជុលពង្រីក ផ្លូវជាតិលេខ៦២ និងអំពាវនាវ អោយពលរដ្ឋរុះរើសំណង់រំលោភដីចំណីផ្លូវ

62

ព្រះវិហារ៖មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានធ្វើការជួសជុលពង្រីក និងសាងសង់ប្រព័ន្ធលូសងខាងផ្លូវ លើកំណាត់ផ្លូវជាតិលេខ៦២ ជាមួយនឹងការអំពាវនាវជាថ្មីម្តងទៀត ដល់ប្រជាពលរដ្ឋដែលមិនទាន់បានចូលរួមរុះរើសំណង់ដែលសង់រំលោភដីចំណីផ្លូវ សូមមេត្តាជួយរុះរើចេញ។

  ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោកសំ លាងទ្រី បានអោយដឹងថា នៅថ្ងៃព្រហស្បតិ៍៣រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក .ស២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បង្ហាញពីវឌ្ឍនភាពការងារ ជួសជុលពង្រីក និងសាងសង់ប្រព័ន្ធលូសងខាងផ្លូវ លើកំណាត់ផ្លូវជាតិលេខ៦២ ចាប់ពីគ.ម៦៧+៩៥០ ដល់គ.ម៦៨+៥០០ ស្ថិតក្នុងភូមិសាស្ត្រភូមិភ្នំដែក ឃុំរមណីយ ស្រុករវៀងខេត្តព្រះវិហារ។

  មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមសហការរុះរើសំណង់ដែលសង់រំលោភលើដីចំណីផ្លូវចេញ ហើយក៍សូមអំពាវនាវជាថ្មីម្តងទៀត ដល់ប្រជាពលរដ្ឋដែលមិនទាន់បានចូលរួមរុះរើសំណង់ដែលសង់រំលោភដីចំណីផ្លូវ សូមមេត្តាជួយរុះរើចេញ ដោយសារក្រុមការងារយើងខ្ញុំកំពុងបន្តសកម្មភាពការងារនេះ៕

 

អត្ថបទដែលជាប់ទាក់ទង