ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កំណាត់ផ្លូវក្រវ៉ាតព្រំដែន កម្ពុជា.ឡាវ .ថៃ ប្រវែងជិត៩០គីឡូម៉ត្រ ត្រូវបានមន្ទីរសាធារណការ ខេត្តព្រះវិហារ ជួសជុលថែទាំឡើងវិញ

40

ព្រះវិហារ៖ កំណាត់ផ្លូវជាតិលេខ៩២ ជាផ្លូវក្រវ៉ាតព្រំដែន កម្ពុជា.ឡាវ .ថៃ ប្រវែង៨៨.៣៣គីឡូម៉ត្រ ពីព្រំប្រទល់ខេត្តស្ទឹងត្រែង ទៅបន្ទាយស្រមោច ស្រុកជាំក្សាន្ត ត្រូវបានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ធ្វើការជួសជុល ថែទាំឡើងវិញ។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញចុះត្រួតពិនិត្យមើលសកម្មភាព ការងារថែរទាំផ្លូវជាតិលេខ៩២នេះ ខណៈ

ដែល ក្រុមការងារថែទាំផ្លូវថ្នល់របស់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ កំពុងអនុវត្តន៍។

  ក្នុងឱកាសនោះ លោកបានណែនាំអោយក្រុមការងារ ត្រូវខិតខំធ្វើផ្លូវនេះឱ្យឆាប់រួចរាល់ ប្រកបដោយគុណភាពដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋមានភាពងាយស្រួល។

  គួរបញ្ជាក់ថា៖ កំណាត់ផ្លូវជាតិលេខ៩២ ដែលមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ កំពុងជួសជុល ថែទាំនេះ គឺភ្ជាប់ពីព្រំប្រទល់ខេត្តស្ទឹងត្រែង ឆ្លងកាត់ឃុំកំពង់ស្រឡៅមួយ ឃុំកំពង់ស្រឡៅពី ស្រុកឆែប ជាប់ព្រំដែនឡាវរហូតបន្ទាយស្រមោច ស្រុកជាំក្សាន្ត និងទៅប្រាសាទព្រះវិហារផងដែរ។

  លោកសូមជូនពរអោយការធ្វើដំណើររបស់បងប្អូនជួបតែសុខសុវត្ថិភាព ពិសេសរាល់ពេលបើកបរសូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា៕

 

អត្ថបទដែលជាប់ទាក់ទង